របបអាហារសម្រាប់ម៉ាក់ៗសម្រាលកូនរួច ត្រូវតែយកចិត្តទុកដាក់ជាងរបបអាហារមនុស្សធម្មតា។ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្តាល បានឲ្យដឹងថា ពីប្រភេទអាហារស្រីៗកូនខ្ចីគួរញ៉ាំ និងមិនគួរញ៉ាំ។
- អាហារមិនគួរញ៉ាំ៖ អាហារហឹរ អាហារមានជាតិខ្លាញ់ អាហារក្រៀមក្រោះ អាហារផ្អាប់។
- អាហារគួរញ៉ាំ៖ អាហារមានជាតិទឹក និងញ៉ាំទឹកយ៉ាងហោចណាស់ឲ្យបាន២លីត្រ។