backup og meta

កើតទឹកនោមផ្អែមពេលពពោះ ទារកអាចប្រឈមបញ្ហាច្រើន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 26, 2022

    កើតទឹកនោមផ្អែមពេលពពោះ ទារកអាចប្រឈមបញ្ហាច្រើន

    ជា​ទូទៅ អំឡុង​ពេល​ពពោះ ទាម​ទារ​ឲ្យ​ម៉ាក់ៗ​គ្រប់​រូប​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ល្អ​មែន​ទែន ចៀស​វាង​កើត​មាន​បញ្ហា​អី​មួយ​ប៉ះ​ពាល់​ដល់​សុខភាព។ កាល​ណា​ប៉ះពាល់​ដល់​សុខភាព​ម្ដាយ ក៏​អាច​ធ្វើ​ឲ្យ​មាន​ផល​ពិបាក​ទៅ​ដល់​សុខភាព​កូន​បាន​ផង​ដែរ ឧទាហរណ៍​ម្ដាយ​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ទឹក​នោម​ផ្អែម​ក្នុង​ពេល​ពពោះ សុទ្ធ​តែ​បង្ក​ផល​ប៉ះពាល់​ដល់​កូន​បាន។

    បើ​តាម​មន្ទីរពេទ្យ កាល់​ម៉ែត ​ឲ្យ​ដឹង​ថា ជំងឺ​ទឹក​នោម​ផ្អែម​ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ​មាន​ប្រហែល​៣%​ ចំពោះ​ស្ត្រី​ពពោះ​ទាំង​អស់ ហើយ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​នេះ ដោយ​សារ​ម្ដាយ​មាន​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​ជាង​ធម្មតា​អំឡុង​ពេល​មាន​គភ៌។ ចំពោះ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​មាន​ផល​ប៉ះពាល់​ដូច​ជា៖

    កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម

    – កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម

    – កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​ឈាម

    – ទារក​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ដែល​អាច​បណ្ដាល​មក​ពី សួត​មិន​ទាន់​ទុំ មាន​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល ឬ​ការ​រីក​ធំ​នៃ​សាច់​ដុំ​បេះ​ដូង

    – ទារក​ដែល​ធំ​លើស​ពី​៤​គីឡូ​អាច​មាន​គ្រោះ​ថ្នាក់​ពេល​សម្រាល ដូច​ជា​បាក់​ឆ្អឹង​ដៃ (ឆ្អឹង​ដង​កាំបិត) មិន​អាច​កម្រើក​ដៃ​បាន​ដោយ​សារ​ប៉ះពាល់​សរសៃ​ប្រសាទ​ដៃ។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    អស់​កម្លាំង​អំឡុង​ពេល​ពពោះ

    បន្ថែម​ពី​លើ​នេះ ក្រុម​ស្ត្រី​ដែល​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​គឺ ស្ត្រី​ធាត់ ស្ត្រី​ដែល​ពពោះ​នៅ​អាយុ​៣៥​ឆ្នាំ​ឡើង​ទៅ និង​ប្រវត្តិ​គ្រួសារ​មាន​ជំងឺ​ទឹក​នោម​ផ្អែម។

    មន្ទីរពេទ្យ កាល់ម៉ែត បាន​ណែនាំ​ឲ្យ​ម៉ាក់ៗ​ពពោះ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម ចាំ​បាច់​ត្រូវ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ទៀង​ទាត់ ជាមួយ​គ្រូពេទ្យ​ផ្នែក​សម្ភព ផ្នែក​ទារក-កុមារ និង​ផ្នែក​ទឹក​នោម​ផ្អែម ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ និង​អាច​កាត់​បន្ថយ​គ្រោះ​ថ្នាក់​មុន​ពេល​សម្រាល ក្រោយ​សម្រាល និង​ភាព​មិន​ធម្មតា​ពី​កំណើត​របស់​ទារក។

    ចំណុចសំខាន់

    ចំពោះ​ទារក​ដែល​កើត​ចេញ​ពី​ម្ដាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម អាច​មាន​ផល​ប៉ះពាល់​ដូច​ជា៖
    • កង្វះ​ជាតិ​ស្ករ​ក្នុង​ឈាម
    • កង្វះ​ជាតិ​កាល់ស្យូម​ក្នុង​ឈាម
    • កង្វះ​ជាតិ​ម៉ាញ៉េស្យូម​ក្នុង​ឈាម
    • ទារក​មាន​វិបត្តិ​ផ្លូវ​ដង្ហើម​ដែល​អាច​បណ្ដាល​មក​ពី សួត​មិន​ទាន់​ទុំ មាន​សល់​ទឹក​ក្នុង​សួត​ក្រោយ​សម្រាល ឬ​ការ​រីក​ធំ​នៃ​សាច់​ដុំ​បេះ​ដូង
    • ទារក​ដែល​ធំ​លើស​ពី​៤​គីឡូ​អាច​មាន​គ្រោះ​ថ្នាក់​ពេល​សម្រាល ដូច​ជា​បាក់​ឆ្អឹង​ដៃ (ឆ្អឹង​ដង​កាំបិត) មិន​អាច​កម្រើក​ដៃ​បាន​ដោយ​សារ​ប៉ះពាល់​សរសៃ​ប្រសាទ​ដៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Apr 26, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម