backup og meta

ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2022

    ម៉ាក់ៗពេលពពោះ និងសម្រាលហើយនៅតែស្អាត មកពីអនុវត្តបែបនេះ

    មាន​ម៉ាក់​ៗ​មួយ​ចំនួន​និយាយ​ថា ពេល​ពពោះ សម្រាលហើយ​សម្រស់​​ប្រែ​ជា​ថមថយ​លែង​ស្រស់​ថ្លា​ដូច​ពី​មុន​ទៀត​ហើយ។ ចំពោះ​បញ្ហា​នេះ វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ​ឲ្យ​ដឹង​ថា មកពី​របៀបរបប​រស់នៅ និង​ការ​ញ៉ាំ។

    លោក​បាន​ឲ្យ​ដឹង​ថា បើ​ក្រឡេក​ទៅ​មើល​ស្ត្រី​ពពោះ​នៅ​បរទេស ពិសេស​ប៉ែក​អឺរ៉ុប​ពេល​មាន​ផ្ទៃ​ពោះ​គេ​ហាត់ប្រាណ តាមដាន​ពិនិត្យ​ផ្ទៃ​ពោះ ញាំ​អាហារ​សម្បូរ​ជីវជាតិ សមាធិសម្រួលអារម្មណ៍ ស្ដាប់តន្រ្តី និង​ហាត់ប្រាណ​ត្រឹមត្រូវ ទើប​ធ្វើឲ្យ​អ្នក​ទាំង​នោះ​រក្សា​ភាព​ស្រស់​ស្អាត​បាន​ដដែល។ មិន​ត្រឹមតែ​រក្សា​សម្រស់​ឲ្យ​នៅ​តែ​ខ្ញង់​ប៉ុណ្ណោះ​ទេ​ថែម​ទាំង​ឈឺពោះ​មិន​យូរ​ខ្លាំង ស្រួល​សម្រាល ហើយ​មាន​សុខភាព​ល្អ​ទាំង​ម៉ាក់ និង​កូន។ ស្រ្តី​ខ្លះ​ពេល​ពពោះ​មិន​ធាត់​ខ្លាំង​បាត់​រាងរៅឡើយ តែ​កូន​ក្នុង​ពោះ​ថ្លោស និង​មានសុខភាព​ល្អ ព្រោះ​ម៉ាក់​ៗ​ជ្រើសរើស​អាហារ​ដែល​ចាំបាច់ក្នុង​ការ​បង្កើន​ទម្ងន់​កូន ជាជាង​ខ្លួនឯង។

    គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

    គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!

    ក្រោយ​សម្រាល​កូន​ហើយ ស្ត្រី​បរទេស​បាន​ញាំ​អាហារ​គ្រប់គ្រាន់​មាន​ទាំង​សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ ដែល​ទាំងនោះ​ហើយ​គឺជា​ពពួក​វីតាមីន សារធាតុ​ចិញ្ចឹម គ្រប់គ្រាន់​ជួយ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ភ្លឺ​ថ្លា រាង​ស្អាត។ ចំណែក​តិចនិក​សំខាន់​មួយ​ទៀត​វិញ គឺ​អ្នក​ទាំង​នោះ​ព្យាយាម​ហាត់ប្រាណ​ទៅ​តាម​បច្ចេកទេស ដែល​ជួយ​ឲ្យ​ដំណើរ​ការ​យក​រាង​ដើម​បាន​ឆាប់។ ជា​ធម្មតា​ឃើញ​នៅ​បរទេស​ ក្រោយ​សម្រាល​ហើយ អាច​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ កាត់​បន្ថយ​ភាព​តានតឹង នាំឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ដែល​វា​ជា​វិធី​ជំនួយ​ជួយ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ធម្មតា។

    ចំណែក​ស្ត្រី​ខ្មែរ​មួយ​ចំនួន​នៅ​ប្រកាន់​របៀប​ចាស់​បុរាណ​តាំងពី​មាន​ផ្ទៃពោះ​រហូត​ដល់​សម្រាល ដោយ​តម្រូវ​ឲ្យ​តម​នេះ​តម​នោះ មិន​ហ៊ាន​ធ្វើ​នេះ មិន​ហ៊ាន​ធ្វើ​នោះ សូម្បី​ងូត​ទឹក​យប់​ក៏​មិន​ហ៊ាន ក្រោយ​សម្រាល​ហើយ​ដេក​លើ​គ្រែ​អាំង​ភ្លើង​រាប់​ខែ មិន​ហ៊ាន​ញាំ​អាហារ​គ្រប់​មុខ និង​អ្នក​ខ្លះ​ញ៉ាំ​បាយ​តែជា​មួយ​អំបិល​ម្រេច មិន​ហ៊ាន​ញាំ​សាច់ ញ៉ាំ​ប្រៃ សង្កត់​ថ្ម ចុង​ក្រោយ​ជាំ​មុខ ស្បែក​ស្ងួត ស្គម​រីងរៃ បែរជា​យល់ថា​ទាស់​នេះ ទាស់​នោះ​ទៅ​វិញ។

    ចំណែក​ម៉ាក់​ៗ​ខ្លះ​ទៀត​វិញ ក្រោយ​សម្រាល​កូន​រួច ព្រោះតែ​ញ៉ាំ​ច្រើន​លើស​លប់ ដោយគិត​ថា​ការ​ញ៉ាំ​ច្រើន​នាំឲ្យ​សម្បូរ​ទឹក​ដោះ​ផ្គត់ផ្គង់​កូន រហូត​ធ្វើឲ្យ​លើស​តម្រូវ​ការ ទៅ​ជា​ធាត់​ខ្លាំង​វិញ​ក៏​មាន។ តែលោកសង្កេតឃើញថា បច្ចុប្បន្ន​អ្នកដែល​បាន​សិក្សា​ច្រើន​បាន​ស្វែង​យល់​ពី​របៀប​ពពោះ​តាម​បរទេស និង​អនុវត្តតាម​មួយ​ចំនួន ហើយ​ទទួល​បាន​ភាព​ស្រស់​ស្អាត ទាំង​ពេល​ពពោះ និង​ក្រោយ​សម្រាល​កូនដែរ រហូត​អ្នក​ខ្លះ​ត្រូវ​គេ​សរសើរ​ថា​មាន​កូន​កាន់តែ​ស្អាត​ទៅ​វិញ។

    វេជ្ជបណ្ឌិត​ឯកទេស​ទូទៅ​រូប​នោះ បាន​បន្ថែម​ថា នៅ​ក្នុង​វេជ្ជសាស្ត្រ​គ្មាន​ទេ ជំងឺ​ទាស់ មានតែ​ប្រតិកម្ម​ជា​មួយ​អ្វី​មួយ ហើយ​សភាព​ដែល​ចាស់​ៗ​ថា​ទាស់​នោះ គឺ​បណ្ដាល​មក​ពី​ការ​ញ៉ាំ​មិន​បាន​ត្រឹមត្រូវ សម្រាកមិន​គ្រប់គ្រាន់ និង​គ្មាន​អនាម័យ​ទៅ​វិញ។

    ចំណុចសំខាន់

    ក្រោយ​សម្រាល​កូន​ហើយ ស្ត្រី​បរទេស​បាន​ញាំ​អាហារ​គ្រប់គ្រាន់​មាន​ទាំង​សាច់ បន្លែ ផ្លែឈើ​គ្រប់​មុខ ដែល​ទាំងនោះ​ហើយ​គឺជា​ពពួក​វីតាមីន សារធាតុ​ចិញ្ចឹម គ្រប់គ្រាន់​ជួយ​ថែរក្សា​ស្បែក​ឲ្យ​នៅ​ភ្លឺ​ថ្លា រាង​ស្អាត។ ចំណែក​តិចនិក​សំខាន់​មួយ​ទៀត​វិញ គឺ​អ្នក​ទាំង​នោះ​ព្យាយាម​ហាត់ប្រាណ​ទៅ​តាម​បច្ចេកទេស ដែល​ជួយ​ឲ្យ​ដំណើរ​ការ​យក​រាង​ដើម​បាន​ឆាប់។ ជា​ធម្មតា​ឃើញ​នៅ​បរទេស​ ក្រោយ​សម្រាល​ហើយ អាច​ធ្វើ​ដំណើរ​កម្សាន្ត​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ កាត់​បន្ថយ​ភាព​តានតឹង នាំឲ្យ​អារម្មណ៍​ស្រស់​ស្រាយ ដែល​វា​ជា​វិធី​ជំនួយ​ជួយ​ឲ្យ​មើល​ទៅ​ស្រស់​ស្អាត​ធម្មតា។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 21, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម