backup og meta

ចាស់ៗឲ្យស្ត្រីសម្រាលកូនរួចឆ្ពុងល្អ តែពេទ្យថាបើខ្លាំងពេកខូចស្បែកលើសដើម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 07, 2020

    ចាស់ៗឲ្យស្ត្រីសម្រាលកូនរួចឆ្ពុងល្អ តែពេទ្យថាបើខ្លាំងពេកខូចស្បែកលើសដើម

    ចូលចិត្តព័ត៌មាន “Hello គ្រូពេទ្យ” សូមចូលរួមស្ទង់មតិនៅទីនេះ។ មតិអ្នកទាំងអស់គ្នា ពិតជាមានតម្លៃសម្រាប់ “Hello គ្រូពេទ្យ” អាចកែលម្អព័ត៌មានឲ្យកាន់តែប្រសើរ!

    ទំនៀមទម្លាប់​ខ្មែរ​ ស្ត្រី​ក្រោយ​សម្រាល​កូន ចាស់​ៗ​តែង​តម្រូវ​ឲ្យ​ឆ្ពុង ដើម្បី​ឲ្យ​សាច់​ចាំ​ស្អាត​ក្មេង​ជាង​វ័យ។ ចំពោះ​ការ​ធ្វើ​បែប​នេះ​គ្រូពេទ្យ​គ្មាន​ការ​បកស្រាយ ឬ​ជំទាស់​អ្វី​ឡើយ ឲ្យតែ​សមស្រប​ជាមួយ​សុខភាព​យើង ប៉ុន្តែ​បើ​ឆ្ពុង​ញឹក​ញាប់​ជ្រុល​អាច​នាំ​ទុក្ខ​ដល់​ខ្លួន​ទៅ​វិញ​ទេ។

    អ្នក​គ្រូពេទ្យ​ឆ្មប សុំ សូរិយា បម្រើ​ការងារ​នៅ​មន្ទីរពេទ្យ​បង្អែក ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល បាន​ឲ្យ​ដឹង​ថា ការ​ឆ្ពង់នេះ​ពិតជា​មាន​ភាព​ពេញ​និយម​សម្រាប់​ស្ត្រី​សរសៃ​ខ្ចី​មែន ដោយ​មាន​ជំនឿ​ថា​ជួយ​ឲ្យ​សាច់​ស​ស្អាត ភ្លឺ​រោង។ ប៉ុន្តែ​នៅ​ពេល​ដែល​យើង​ឆ្ពុង​ច្រើន​ហួស​កម្រិត​រហូត​ដល់ ២ ដង/ថ្ងៃ អាច​បំផ្លាញ​ស្បែក​ទៅ​វិញ​ទេ ដោយសារ​​ចំណាយ​ទឹកក្ដៅ​ខ្លាំងពេក។

    នៅ​ពេល​ឆ្ពុង​ខ្លាំង​ពេក​ស្បែក​នឹង​ប្រែ​ទៅ​ជា៖

    – ស្ងួត

    – របក​បែក​ស្រកា

    – រមាស់​ពេញ​ខ្លួន

    – ខ្សោះ​ជាតិ​ទឹក​ក្នុង​ខ្លួន

    – ជាំ​ស្បែក ជាពិសេស​មុខ

    – ស្បែក​ក្រហម

    – រលាក​ស្បែក​ជាដើម

    ដូចនេះ​ហើយ​បើ​ចង់​បាន​ស្បែក​នៅ​តែ​ស្អាត លេបថ្នាំ​ជាតិ​ដែក​ និង​វីតាមីន​ដែល​គ្រូពេទ្យ​តម្រូវ​ឲ្យ​ញ៉ាំ ដើម្បី​បំពេញ​ភាព​ស្លេកស្លាំង ញ៉ាំ​អាហារ​ឲ្យ​បាន​គ្រប់គ្រាន់​ជា​ពិសេស​ពពួក​បន្លែ និង​ញ៉ាំ​ផ្លែឈើ សម្បូរ​ជាតិ​វីតាមីន C។ នៅ​ពេល​ញ៉ាំ​អាហារ​បាន​គ្រប់គ្រាន់ ផឹក​ទឹក​ច្រើន និង​សម្រាក​បាន​ពេញ​លេញ សុខភាព​ស្បែក​នឹង​ស្អាត​តាម​បែប​ធម្មជាតិ។ មួយ​វិញ​ទៀត​ត្រូវ​មាន​អនាម័យ​ខ្លួន​ប្រាណ ដោយ​ងូត​ទឹក​ដុស​សាប៊ូ និង​ស្លៀក​សម្លៀកបំពាក់​ដែល​មាន​សាច់​កំណាត់​ទន់​ៗ មិន​បាច់​ឃ្លុំ​ជិត​ឈឹង ដើម្បី​ឲ្យ​ស្បែក​បាន​ទទួល​ខ្យល់​ចេញ​ចូល។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 07, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម