backup og meta

ចាស់ៗហាមស្រីៗងូតទឹក ឬកក់សក់ក្រោយសម្រាលកូន ចុះពេទ្យវិញថាម៉េច?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 29, 2022

    ចាស់ៗហាមស្រីៗងូតទឹក ឬកក់សក់ក្រោយសម្រាលកូន ចុះពេទ្យវិញថាម៉េច?

    ក្រោយ​សម្រាល​កូន​រួច ចាស់ៗ​​តែង​តែ​ហាម​ប្រាម​​ម៉ាក់ៗ​មិន​ឲ្យ​ងូត​ទឹក ឬ​កក់​សក់​នោះ ត្រូវ​រង់ចាំរ​ហូត​​ដល់ ៥ថ្ងៃ ទៅ​១​អាទិត្យ​ ខ្លះទៀត​រាប់​អាទិត្យ​ឯណោះ ខ្លាច​ក្រែង​សរសៃ​នៅ​ខ្ចី បង្ក​ទៅ​ជា​ទាស់​សរសៃ។ តើ​ទម្លាប់​ចាស់​បុរាណ​មួយ​នេះ ត្រឹម​ត្រូវ​តាម​ក្បូន​ខ្នាត​ពេទ្យ​ទេ?

    ឆ្លើយ​នឹង​សំណួរ​ថា បន្ទាប់​ពី​សម្រាល​កូន​ហើយ ពេល​ណា​ម៉ាក់ៗ​អាច​ងូត​ទឹក? លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ថា ការ​ងូត​ទឹក​ក្រោយ​សម្រាល​អាស្រ័យ​ទៅ​លើ​លក្ខខណ្ឌ​ខុស​គ្នា រវាង​ការ​សម្រាល​កូន​ដោយ​ធម្មជាតិ និង​ការ​សម្រាល​កូន​ដោយ​វះ​កាត់។

    ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!

    ចំពោះ​ស្ត្រី​​ដែល​សម្រាល​កូន​តាម​ធម្មជាតិ គ្រូពេទ្យ​អនុញ្ញាត​ឲ្យ​ងូត​ទឹក​បាន​គ្រប់​ពេល ឲ្យ​រាង​កាយ​យើង​មាន​កម្លាំង តែ​មិន​​ត្រូវ​ងូត​ទឹក ឬ​ត្រាំ​ក្នុង​អាង​ទឹក​នោះ​ទេ ព្រោះ​ងាយ​នឹង​ឆ្លង​មេរោគ។ ទោះ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិតបន្ត​ថា “បន្ទាប់​ពី​សម្រាល​កូន​ហើយ ស្រីៗ​អស់កម្លាំង ថែម​ទាំង​ឈឺ​ចាប់​នៅ​មុខ​របួស​ទៀត អ៊ីចឹង​ហើយ​ភាគ​​ច្រើន​ទល់​តែ​១​ថ្ងៃ​អី​ឯ​ណោះ ទើប​គាត់​ចាប់​ផ្តើម​ងូត​ទឹក កក់​សក់​អី​មួយ​ចប់”។

    ថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិ

    ចំណែក​ឯ​ស្រីៗ​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ ក៏​អាច​ងូត​ទឹក​បាន​ដែរ តែ​ត្រូវ​រង់ចាំ​រហូត​ដល់ ២៤​ ម៉ោង​បន្ទាប់​ពី​ដក​​សុង​ទឹក​នោម​ចេញ ឬ​អាច​យូរ​ជាង​នេះ អាស្រ័យ​ទៅ​លើស្ថានភាព​របស់​ម្តាយ។

    អត្ថបទពាក់ព័ន្ធ៖ 

    អត្ថប្រយោជន៍នៃការងូតទឹកក្រោយសម្រាល៖

    • ជួយឲ្យម្តាយមានអារម្មណ៍ស្រស់ស្រាយ
    • ម្តាយមានកម្លាំងកំហែងបីថ្នាក់ថ្នមកូន
    • កាត់បន្ថយការឆ្លងរោគ
    • កាត់បន្ថយការឈឺចាប់បន្ទាប់ពីសម្រាល
    • ជួយរំញោចចរន្តឈាមក្នុងខ្លួន
    • កាត់បន្ថយឈឺចាប់ក្នុងសុដន់។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Aug 29, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម