backup og meta

ប្រយ័ត្ន! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 24, 2021

    ប្រយ័ត្ន! បើកើតគ្រុនឈាមពេលពពោះ កូននឹងរងផលប៉ះពាល់ទាំងនេះ

    ចូល​ខែភ្លៀង សម្បូរ​មូស ទាំង​ក្មេង​ទាំង​ចាស់ ងាយ​ប្រឈម​នឹង​​ជំងឺ​គ្រុន​ឈាម ក្នុង​​ស្រ្តី​ពពោះ​ក៏​ត្រូវ​ប្រយ័ត្នដែរ ព្រោះ​បើ​កើត​ជំងឺ​គ្រុនឈាម​ពេល​នេះ កូន​ក្នុង​ផ្ទៃ​នឹង​មាន​បញ្ហា​ធ្ងន់ធ្ងរ។

    បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែនសុខ ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ឆ្លង​ជំងឺ​គ្រុនឈាម អាច​ចម្លង​វីរុស​នេះ​ទៅ​ទារក​ក្នុង​ផ្ទៃ​ក្នុង​អំឡុង​ពេល​មាន​ផ្ទៃពោះ ឬ​ពេល​សម្រាល​កូន។ លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ថា ម្តាយ​ដែល​កើត​ជំងឺ​គ្រុន​ឈាម​មិន​ត្រឹម​ប៉ះពាល់​ដល់​សុខភាព​ខ្លួន​ឯង​ប៉ុណ្ណោះ​ទេ កូនក្នុង​ផ្ទៃ​ក៏​រង​ផល​ប៉ះពាល់​ធ្ងន់ធ្ងរ​ដែរ ដូច​ជា​កូន​កើត​មក​មិន​គ្រប់​គីឡូ កូន​កើត​មិន​គ្រប់​ខែ ករណី​ធ្ងន់ធ្ងរ​ធ្វើ​ឲ្យ​ទារក​ក្នុង​ផ្ទៃ​ស្លាប់។

    គ្រុនឈាម

    ចំពោះ​ស្ត្រី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម លោក​វេជ្ជបណ្ឌិត​ថា នឹង​មាន​ចេញ​រោគសញ្ញា​ដូច​អ្នក​ឆ្លង​ធម្មតា គឺ​មាន​ក្ដៅ​ខ្លួន ឈឺ​ក្បាល ឈឺ​សន្លាក់​សាច់​ដុំ ឈឺ​ក្នុង​ភ្នែក ឡើង​កន្ទួល​ក្រហម​លើ​ស្បែក ឬ​ចេញ​ឈាម​ច្រមុះ។

    ស្រ្តី​ពពោះ​ដែល​ឆ្លង​ជំងឺ​គ្រុន​ឈាម អាច​នឹង​ជា​សះ​ស្បើយ​ក្នុង​រយៈពេល​១​សប្តាហ៍ បើ​សិន​ជា​ព្យាបាល​បាន​ត្រឹម​ត្រូវ តែ​ក្នុង​ករណី​ធ្ងន់ធ្ងរ រោគសញ្ញា​មាន ក្អួត​ចង្អោរ ចុក​ពោះ​ខ្លាំង ពិបាក​ដកដង្ហើម មាន​ការ​ហូរ​ឈាម​តាម​ច្រមុះ អញ្ចាញ​ធ្មេញ តាមបាត ឬ​នៅ​ពី​ក្រោម​ស្បែក និង អាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 24, 2021

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម