backup og meta

ម៉ាក់ៗពពោះ គួរធ្វើរឿងទាំងនេះជាប្រចាំ ដើម្បីការពារជំងឺបម្រុងក្រឡាភ្លើង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2020

    ម៉ាក់ៗពពោះ គួរធ្វើរឿងទាំងនេះជាប្រចាំ ដើម្បីការពារជំងឺបម្រុងក្រឡាភ្លើង

    ក្នុង​ពេល​ពពោះ បើ​ខ្វះ​ការ​ធ្វេស​ប្រហែស ម៉ាក់ៗ ក៏​ដូច​ជា​គភ៌ អាច​ប្រឈម​នឹង​គ្រោះ​ថ្នាក់​ច្រើន ដូច​ជា​កើត​ជំងឺ​បម្រុង​ក្រឡា​ភ្លើង ឬ​ក្រឡា​ភ្លើង​ជាដើម ដែល​ជំងឺ​នេះ​អាច​ប៉ះពាល់​ដល់​ជីវិត​ទាំង​ម្ដាយ និង​កូន។ ប៉ុន្តែ គ្រូពេទ្យ​ជំនាញ​ថា ជំងឺ​នេះ​អាច​ទប់​ស្កាត់ និង​ការពារ​បាន​ដោយវិធីងាយៗ។

    ទាក់ទង​នឹង​បញ្ហា​ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ លោក​វេជ្ជបណ្ឌិត ចាន់ រស្មី​​ ឯក​ទេស​សម្ភព និង​រោគ​ស្ត្រី បាន​ពន្យល់​ឲ្យ​ដឹង​ថា អត្រា​ស្លាប់​របស់​ស្ត្រី​ពពោះនៅ​ប្រទេស​កម្ពុជា​យើង​ដោយ​សារ​ជំងឺ​នេះ ស្ថិត​នៅ​លំដាប់​ទី​២ បន្ទាប់​ពី​ការ​ធ្លាក់​ឈាម​ក្រោយ​សម្រាល ព្រោះ​តែ​ការ​មិន​សូវ​ដឹង​ច្បាស់ និង​ការ​ធ្វេសប្រហែស​ស្ទើរ​តែ​ហួស​ពេល​ក្នុង​ការ​ព្យាបាល និង​មាន​គ្រោះថ្នាក់​ដល់​ជីវិត។

    “តាម​ពិត​ទៅ ជំងឺ​បម្រុង​ក្រឡា​ភ្លើង​នេះ មិន​គួរ​ជា​ហេតុ​លំដាប់​ទី​២​នៃ​អត្រា​ស្លាប់​របស់​ស្ត្រី​ពពោះ​ទេ ព្រោះ​យើង​អាច​ទប់​ស្កាត់ និង​ការ​ពារ​កុំ​ឲ្យ​កើតជំងឺ​នេះ​បាន​តាំង​ពី​ដំបូង ជា​មួយ​នឹង​វិធី​សាស្ត្រ​ការពារ​ដែល​ម៉ាក់ៗ​ពពោះ​គួរ​ធ្វើ​ជា​ប្រចាំ​ថ្ងៃ​បាន​”

    វិធី​បង្ការ​មិន​ឲ្យ​កើត​ជំងឺ​បម្រុង​ក្រឡាភ្លើង៖

    – ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន

    – ញ៉ាំ​អាហារ​សម្បូរ​ជីវជាតិ​ល្អ (ចៀស​វាង​អាហារ​មាន​ជាតិ​ប្រៃ​ពេក និង​អាហារ​ផ្អាប់)

    – គេង​ផ្អៀង​មក​ខាង​ឆ្វេង​ឲ្យ​បាន​ច្រើន

    – ចៀសវាង​ការងារ​ធ្ងន់​ៗ និង​ការងារ​ដែល​អាច​ប៉ះពាល់​ដល់​អារម្មណ៍

    – សម្រាក​ឲ្យ​បាន​គ្រប់​គ្រាន់

    -​​ ហាត់​ប្រាណ​ជា​ប្រចាំ។

    លើស​ពី​នេះ ចំពោះ​ស្ត្រី​ដែល​មាន​ប្រវត្តិ​ឡើង​សម្ពាធ​ឈាម និង​បញ្ហា​តម្រង​នោម គួរ​ញ៉ាំ​កាល់ស្យូម​ឲ្យ​បាន​រាល់​ថ្ងៃ និង​ថ្នាំ​អាស្ពីរីន ៨០មីលីក្រាម ១គ្រាប់/ថ្ងៃ ចាប់​ផ្ដើម​ពី​ពេល​មាន​គភ៌​ភ្លាម ឬ​មុន​ពេល​មាន​គភ៌ (ត្រូវ​ទៅ​ពិគ្រោះ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ​ឯក​​ទេស​សម្ភព)។

    លោក​វេជ្ជបណ្ឌិត​ថា ក្នុង​ករណី​ដែល​ម៉ាក់ៗ​ពពោះ​មាន​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ខ្លួន ឬ​មាន​ចេញ​សញ្ញា​ដូច​ជា ហើម គេង​មិន​លក់ វិលមុខ​តិចតួច ហត់ ឈឺក្បាល​ គឺ​ត្រូវ​ទៅ​ពិគ្រោះ និង​ពិនិត្យ​ភ្លាម​ៗ​ជាមួយ​គ្រូពេទ្យ ដើម្បី​តាមដាន​អាការៈ​នៃ​ជំងឺ​បម្រុង​ក្រឡា​ភ្លើង និង​ចៀស​វាង​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្ដាយ និង​កូន​ក្នុង​ផ្ទៃ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 01, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម