backup og meta

ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 03, 2020

    ពពោះកូនភ្លោះមិនស្រួលទេ ម៉ាក់ៗអាចប្រឈមគ្រោះថ្នាក់ទាំងនេះ

    ក្នុង​ការ​ពពោះ​នីមួយ​ៗ មិន​ងាយ​ស្រួល​ទេ ស្ត្រី​ពពោះ​ត្រូវ​ជួប​បញ្ហា​សុខភាព​ប្លែកៗ​ជា​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។ ស្ត្រី​ពពោះ​កូន​មួយ​ពិបាក​ខ្លាំង​ប៉ុណ្ណឹង​ហើយ ចុះ​ទម្រាំ​ពពោះ​កូន​ភ្លោះ​ទៀត កាន់​តែ​ផ្ដល់​ផល​ពិបាក​ច្រើន​ដល់​សុខភាព​ម្ដាយ។

    តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ការ​មាន​ផ្ទៃ​ពោះ​កូន​ភ្លោះ ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចាត់​ចូល​ក្នុង​ក្រុម​គភ៌​មាន​វិបត្តិ ដោយ​សារ​តែ​ការ​ពពោះ​មាន​ផល​វិបាក​ច្រើន ចំពោះ​ម្ដាយ និង​ទារក​នៅ​ក្នុង​ផ្ទៃ ហើយ​អត្រា​នៃ​ការ​ស្លាប់​ទារក​ជុំវិញ​ការ​សម្រាល គឺ​ខ្ពស់​ជាង​៦ដង បើ​ប្រៀប​ធៀប​នឹង​ការ​មាន​ផ្ទៃពោះ​កូន​តែ​មួយ។ មិន​តែ​ប៉ុណ្ណោះ ការ​ពពោះ​កូន​ភ្លោះ​ផ្ដល់​ផល​ពិបាក​ច្រើន​យ៉ាង​ដល់​ម្ដាយ អាច​បង្ក​ជា​ហានិភ័យ​ដល់​កូន​ក្នុង​ផ្ទៃ និង​នៅ​ពេល​ត្រូវ​សម្រាល​ដែរ​ដូច​ជា៖

    ផល​ពិបាក​ដល់​ម្ដាយ និង​គភ៌

    – សម្រាល​កូន​មិន​គ្រប់​ខែ

    – ការ​លូតលាស់​យឺត​របស់​ទារក​ក្នុង​ផ្ទៃ

    – កូន​មាន​សរីរាង្គ​មិន​ប្រក្រតី

    – កូន​កើត​មិន​គ្រប់​គីឡូ

    – ម្ដាយ​មាន​ជំងឺ​លើស​ឈាម

    -​ ម្ដាយ​មាន​ភាព​ស្លេក​ស្លាំង

    ផល​ពិបាក​អំឡុង​ពេល​សម្រាល

    – វិបត្តិ​នៃ​ការ​កន្ត្រាក់​ស្បូន

    -​ ការ​លូន​ទង​សុក​មក​ក្រៅ​មុន​ពេល​កូន​ចេញ

    – ការ​ធ្លាក់​ឈាម​ខ្លាំង

    – ស្ហុក(choc a vacuo) កូន​ចុះ​ដំណាល​គ្នា ទាម​ទារ​ការ​វះកាត់​ជា​បន្ទាន់។

    ដើម្បី​ថែ​ទាំ​សុខភាព​ម៉ាក់ៗ​ដែល​ពពោះ​កូន​ភ្លោះ​បាន​ល្អ មន្ទីរពេទ្យ កាល់​ម៉ែត បាន​ណែនាំ​ឲ្យ​តាម​ដាន​ផ្ទៃពោះ​ឲ្យ​បាន​ដិត​ដល់ ព្រោះ​វា​អាច​ជួយ​ឲ្យ​យើង​ជៀស​ផុត​ហានិភ័យ​មួយ​ចំនួន​ធំ ជា​ពិសេស​រក​ឃើញ​ទាន់​ពេល​នូវ​ផល​ពិបាក​ផ្សេងៗ ដែល​អាច​កើត​មាន​ឡើង។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម