backup og meta

ម៉ាក់ៗពពោះមានបញ្ហាទារកហើម អាចប្រឈមនឹងហានិភ័យនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 20, 2020

    ម៉ាក់ៗពពោះមានបញ្ហាទារកហើម អាចប្រឈមនឹងហានិភ័យនេះ

    ទារក​ហើម គឺ​ជា​បញ្ហា​មួយ​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់​នៅ​ក្នុង​អំឡុង​ពេល​ពពោះ បើ​ម៉ាក់​ៗ​មិន​បាន​ថែ​ទាំ​សុខភាព​ឲ្យ​បាន​ដិត​ដល់​ទេ​នោះ។ បញ្ហា​ទារក​ហើម​នេះ អាច​បង្ក​ហេតុ​មិន​ល្អ​ដល់​ទាំង​សុខភាព​កូន​នៅ​ក្នុង​ផ្ទៃ និង​សុខភាព​របស់​ម៉ាក់ៗ​ពពោះ​ផង​ដែរ អ៊ីចឹង​ហើយ​ម៉ាក់ៗ​ពពោះ​គួរ​ដឹង​ផល​ប៉ះពាល់​មិន​ល្អ​ទាំង​អស់​នោះ។

    ទាក់​ទង​នឹង​បញ្ហា​ទារក​ហើម​នេះ លោក​វេជ្ជបណ្ឌិត ឃួន សុវណ្ណារិទ្ធ ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​បាន​ពន្យល់​ថា ទារក​ហើម គឺ​ជា​ការ​ហើម​ប៉ោង​របស់​ទារក ឬ​បើ​ហៅ​តាម​ពាក្យ​បច្ចេកទេស​គឺ Hydrops Fetalis។ ម៉ាក់ៗ​ពពោះ​ដែល​ជួយ​ប្រទះ​បញ្ហា​ទារក​ហើម ​មាន​ផល​ពិបាក​ដូច​នឹង​ស្ត្រី​ពពោះ​ទូទៅ​ដែរ ដូចជា នឿយ​ហត់ ចាញ់​កូន ។ល។ ប៉ុន្តែបញ្ហា​ធំ​ដែល​ស្ត្រី​មាន​បញ្ហា​នេះ​នឹង​ត្រូវ​ប្រឈម​ គឺម៉ាក់ៗ​អាច​កើត​ជំងឺ​បាក់​ទឹក​ចិត្ត​ធ្ងន់ធ្ងរ។

    “ចំពោះ​ស្ត្រី​ដែល​មាន​បញ្ហា​ទារក​ហើម គឺ​ពពោះ​បាន​ដូច​ទារក​ធម្មតា​អ៊ីចឹង ប៉ុន្តែ​ស្ត្រី​នោះ​អាច​ប្រឈម​នឹង​ការ​កើត​បញ្ហា​ផ្លូវ​ចិត្ត ក៏​ព្រោះ​តែ​ពិបាក​ចិត្ត​បន្ទាប់​ពី​ដឹង​ថា​កូន​ក្នុង​ផ្ទៃ​មាន​បញ្ហា​ហើម​បែប​នេះ។ ស្ត្រី​ពពោះ គេ​មិន​ឲ្យ​ពិបាក​ចិត្តទេ ព្រោះ​បើ​ពិបាក​ចិត្ត​អាច​ធ្វើ​ឲ្យ​សុខភាព​កាន់​តែ​ចុះ​ខ្សោយ ហើយ​កូន​ក៏​លូត​លាស់​មិន​បាន​ល្អ​ដែរ”។

    វេជ្ជបណ្ឌិត​រូប​នេះ​បន្ថែម​ឲ្យ​ដឹង​ថា មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ម្ដាយ​ទេ ក្នុង​ករណី​​កូន​នៅ​ក្នុង​ពោះ​មាន​បញ្ហា​ហើម គឺ​អាច​ជួប​ប្រទះ​បញ្ហា​ច្រើន​ក្រោយ​ពេលកូន​សម្រាល​​ចេញមកដូច​ជា៖

    – ខ្សោយ​បេះ​ដូង

    – ប៉ះពាល់​ដល់​ខួរ​ក្បាល

    – ប្រកាច់

    ​- សួត​លូតលាស់​មិន​ពេញ​លក្ខណៈ។

    មិន​តែ​ប៉ុណ្ណោះ បើ​ទារក​មាន​បញ្ហា​ហើម​នេះ​ហើយ មាន​ភាគ​រយ​តិច​ក្នុង​ការ​រស់​រាន​មាន​ជីវិត ព្រោះ​ពាក់​កណ្ដាល​នៃ​ទារក​ហើម​គឺ​ប្រឈម​នឹង​ការ​ស្លាប់​មុន ឬ​ក្រោយ​ការ​សម្រាល​ហើយ​ក្នុង​រយៈ​ពេល​ខ្លី ទោះ​បី​ជា​ទទួល​បាន​ការ​ព្យាបាល​ក៏​ដោយ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 20, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម