លោកសាស្ត្រាចារ្យវេជ្ជបណ្ឌិត គាន់ អូន ឯកទេសផ្នែកសម្ភព និងរោគស្ត្រី បកស្រាយបញ្ជាក់ថា ការដែលកូនមានបញ្ហាចេញពីក្នុងពោះមក ដោយសារតែម្ដាយថែទាំសុខភាពមិនបានល្អអំឡុងពេលពពោះ ខ្វះសារធាតុចិញ្ចឹមផ្សេងៗ មិនមែនបណ្ដាលមកពីពេលកំពុងពពោះនោះ ម្ដាយពិបាកចិត្ត ទើបកូនកើតមកមានបញ្ហា តែតាមពិត គឺមិនដូច្នោះទេ។
“តាមការសិក្សាវិទ្យាសាស្ត្រ បញ្ជាក់ថា កូនកើតមកមានបញ្ហាពីកំណើត ភាគច្រើនបណ្ដាលមកកង្វះអ័រម៉ូន កង្វះវីតាមីន ឬកង្វះសារធាតុចិញ្ចឹមណាមួយដែលម្ដាយទទួលបានមិនគ្រប់គ្រាន់អំឡុងពេលពពោះ។ ប៉ុន្តែមិនមានការសិក្សាវិទ្យាសាស្ត្រណាបញ្ជាក់ថា កូនមានជំងឺពីកំណើតបណ្ដាលមកពីម្ដាយពិបាកចិត្តក្នុងពេលពពោះទេ”។