backup og meta

មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2022

    មានជំងឺទឹកនោមផ្អែម ហើយចង់បានកូនត្រូវពិនិត្យសុខភាពទាំងនេះសិន

    អំឡុង​ពេល​ពពោះ ម៉ាក់​ៗ​ត្រូវ​ប្រយ័ត្ន​ខ្លួន​ពី​ការ​កើត​ជំងឺ​ទឹក​នោម​ផ្អែម ព្រោះ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ អាចក្លាយ​ជា​ឧបសគ្គ​មួយ​ក្នុង​ការ​ពពោះ​របស់​យើង​ដូច​ជា កូន​លើស​ទម្ងន់ កូន​កើត​មិន​គ្រប់​ខែ ឬ​កូន​អាច​ស្លាប់​នៅ​ក្នុង​ពោះ​តែ​ម្ដង។ គ្រាន់​តែ​កើត​ទឹក​នោម​ផ្អែម​ពេល​ពពោះ​បង្ក​ជា​ផល​វិបាក​ច្រើន​យ៉ាង​នេះ ចុះ​ប្រសិន​បើ​ស្ត្រី​កើត​ទឹក​នោម​ផ្អែម​ស្រាប់ ចង់​មាន​ផ្ទៃពោះ​គួរ​ធ្វើ​យ៉ាង​ណា?

    តាម​ការ​ចុះ​ផ្សាយ​របស់​មន្ទីរពេទ្យ កាល់ម៉ែត បាន​ឲ្យ​ដឹង​ថា ស្ត្រី​គ្រប់​រូប​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ស្រាប់ មិន​ថា​ប្រភេទ​១ ឬ​ប្រភេទ​២​ទេ សុទ្ធ​តែ​អាច​ពពោះ​បាន​ធម្មតា ប៉ុន្តែ​មុន​នឹង​សម្រេច​ចង់​បាន​កូន ម៉ាក់ៗ​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​តែ​ពិនិត្យ​លើ​ផ្នែក​សុខភាព​ទាំង​នេះ​សិន ដើម្បី​ចៀសវាង​ផលវិបាក​ទាំង​អា​អូន​ក្នុង​ផ្ទៃ និង​ម៉ាក់ៗ​ផ្ទាល់​ខ្លួន​ដូចជា៖

    – ពិនិត្យ និង​តាម​ដាន​ជាតិ​ស្ករ​ឲ្យ​មាន​លំនឹង មុន​នឹង​ចង់​ពពោះ

    – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ជំងឺ​ទឹក​នោម​ផ្អែម ចំពោះ​អ្នក​ជំងឺ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី១ ពី​ការ​បន្ត​ប្រើ​ប្រាស់​អាំងស៊ុយលីន

    – ស្ត្រី​គួរ​ពិនិត្យ​មើល​ភ្នែក បេះ​ដូង និង​តម្រងនោម

    – ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ពី​ការ​ជំនួស ឬ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​មួយ​ចំនួន​ដូចជា ថ្នាំ​បញ្ចុះ​ឈាម ឬ​ថ្នាំ​បញ្ចុះ​ខ្លាញ់។ល។

    – ពិភាក្សា​ជាមួយ​គ្រូពេទ្យ ឬ​អ្នក​ជំនាញ​ផ្នែក​ម្ហូប​អាហារ​

    រី​ឯ ស្ត្រី​កើត​ជំងឺ​ទឹក​នោម​ផ្អែម​ប្រភេទ​ទី២ មាន​ប្រើ​ប្រាស់​ថ្នាំ​គ្រាប់​ក្នុង​ការ​ព្យាបាល ហើយ​ចង់​បាន​កូន គឺ​ត្រូវ​ប្រឹក្សា​ជាមួយ​គ្រូពេទ្យ ដើម្បី​ផ្លាស់​ប្ដូរ​ថ្នាំ​គ្រាប់​មួយ​ចំនួន ព្រោះ​វា​អាច​ប៉ះពាល់​ដល់​ទារក​ក្នុង​ករណី​ចាំ​បាច់​ត្រូវ​ផ្លាស់​មក​ប្រើ​ថ្នាំ​ចាក់​អាំងស៊ុយលីន​វិញ។

    ស្រប​គ្នា​នេះ ចំពោះ​ម៉ាក់ៗ​ពពោះ​គ្រប់​រូប គួរ​តែ​តាមដាន​សុខភាព និង​ជាតិ​ស្ករ​ឲ្យ​បាន​ដិត​ដល់ ដើម្បី​ចៀសវាង​ពី​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ ម៉ាក់​ៗ​ពពោះ​អាច​គ្រប់​គ្រង ឬ​កាត់​បន្ថយ​ជាតិ​ស្ករ​មាន​នៅ​ក្នុង​ខ្លួន​បាន​ដោយ​ការ​ហាត់​ប្រាណ ញ៉ាំ​អាហារ​ល្អ​ៗ រក្សា​ទម្ងន់​ឲ្យ​នៅ​ថេរ យក​ល្អ គួរ​តែ​ចាប់​ផ្ដើម​ពពោះ​នៅ​ពេល​ដែល​ទម្ងន់​ត្រូវ​ស្តង់ដារ ពោល​គឺ​ទម្ងន់​សុវត្ថិភាព​មួយ មិន​លើស​ទម្ងន់ ព្រោះ​ពេល​យើង​ពពោះ ទម្ងន់​នឹង​បន្ត​ឡើង​ថែម​ទៀត ជាហេតុ​ធ្វើ​ឲ្យ​យើង​ងាយ​ប្រឈម​នឹង​ជំងឺ​ទឹក​នោម​ផ្អែម។

    ទឹកនោមផ្អែមពពោះ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Oct 13, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម