backup og meta

ជំងឺទី ៥ អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    ជំងឺទី ៥  អំឡុងពេលពពោះ ជាជំងឺអ្វី? គ្រោះថ្នាក់ដែរអត់?

    អំឡុងពេល​ពពោះ ដោយ​សារ​សុខភាព​ខ្សោយ អាច​បង្ក​ឲ្យ​ស្រីៗ​ រងឥទ្ធិពល​ពី​ជំងឺ​មួយ​ចំនួន ហេតុនេះ​គប្បី រក្សា​សុខភាព​ឲ្យ​បាន​ល្អ ដើម្បី​ត្រៀម​សម្រាល​បេប៊ី គួរឲ្យ​ស្រលាញ់​ដោយ​សុវត្ថិភាព។ ចុះ​មានធ្លាប់​ឮជំងឺទី៥ ពេលពពោះអត់? ជា​ជំងឺ​អ្វី​ឲ្យ​ប្រាកដ? គ្រោះ​ថ្នាក់​ដល់​ម៉ាក់ៗ និង​គភ៌អត់?

    ១-​ អ្វី​ជា​ជំងឺ​ទី ៥?

    ជំងឺ​ទី​៥​ បណ្តាល​មក​ពី​មេរោគ HPV ប្រភេទ B19 ហើយ​​ឆ្លង​តាម​រយៈការ​ក្អក កណ្តាស់ ឬ​ប៉ះពាល់​សារធាតុ​រាវ​ចេញ​ពី​​រាង​កាយ គ្នា​យើង​​មាន​ផ្ទុក​មេរោគ។ ជំងឺ​នេះ ជា​ធម្មតាមាន​អាការៈ​​ស្រាល ​នឹង​ជា​ដោយ​ខ្លួន​ឯង​ដោយ ​មិនចាំ​បាច់​​ព្យាបាលនោះទេ ខណៈស្រីពពោះភាគច្រើន ​មាន​ជំងឺ​នេះ​ នៅ​តែ​អាច​សម្រាល​កូន​មាន​សុខភាព​ល្អ​បាន។

    ២-​ ជំងឺ​នេះ​មាន​រោគ​សញ្ញា​អ្វី​ខ្លះ?

    គ្នា​យើង​មាន​ជំងឺ​នេះ​ អាច​មាន​រោគ​សញ្ញា​ ដូច​ជា ឈឺ​សន្លាក់​ ​រយៈពេល​ ៤​-៥ ​ថ្ងៃ ដល់​ច្រើន​សប្តាហ៍ ដោយ​មាន​ ក្តៅ​ខ្លួន ឈឺ​ក្បាល ឈឺ​ក និង​កន្ទួល​ក្រហម​នៅ​ថ្ពាល់ ជើង ក្បាល​ពោះ និង​ក។

    ៣- ធ្វើ​រោគ​វិនិច្ឆ័យ​ដោយ​របៀប​ណា? 

    ដើម្បី​ធ្វើ​រោគ​វិនិច្ឆ័យ យើង​​ត្រូវ​ធ្វើ​តេស្ត​ឈាម​សម្រាប់​ការ​បង្ក​រោគ​ ទោះ​បី​ជាមាន​កណ្ទួល​រមាស់ ឬ​អត់ក៏​ដោយ។ នៅ​ពេល​គ្រូពេទ្យ​រក​ឃើញ​យើង​មាន​ជំងឺ គាត់​នឹង​ផ្តោត​សំខាន់​លើ​ទារក​ក្នុង​ផ្ទៃ។ ក្រៅ​ពី​នេះ ​បើ​ចាំ​បាច់ ​អាច​ត្រូវ​សុំ​ពិនិត្យ​អេកូ​នៅ​ចន្លោះ​សប្តាហ៍​ទី​ ៨-១២។

    ការ​ធ្វើ​តេស្ត​ជួយ​រក​ពី​ផល​វិបាក​នៃ​ការ​ពពោះ ​បើ​អេកូ​បង្ហាញ​ពី​សញ្ញា​ទារក​ឈឺ ពេទ្យ​នឹង​ណែនាំ​ឲ្យ​ធ្វើ​តេស្ត ១-​២ ​ទៀត​ ដោយ​ការ​ចោះ​ស្រោម​ទឹក​ភ្លោះ​ ឬ​សុក​ ដើម្បី​រក​ការ​បង្ក​រោគ​ និង​ភាព​ធ្ងន់ធ្ងរនៃ​ជំងឺ។

    អត្ថបទ​ពាក់ព័ន្ធ៖

    • អាថ៌កំបាំងស្រីៗមិនធា្លប់ដឹង ឲ្យនាំត្រីមាសទីបីនៃការពពោះជាពេលវេលាសំខាន់បំផុត
    • អាការៈសំខាន់ ស្រី្តពពោះជួបនៅត្រីមាសទី៣ កៀកថ្ងៃសម្រាល

    ៤- ផល​វិបាករប​ស់ជំងឺទី ៥ អំឡុង​ពេល​ពោះ

    ជំងឺ​នេះ អាច​បង្ក​ជា​​ផល​វិបាក​លើ​ស្រីៗ​ពេល​មានផ្ទៃ​ពោះ​ ប៉ុន្តែ​អត្រាមាន​ប្រហែលត្រឹម​ ៥% ប៉ុណ្ណោះ។ ជំងឺ​ស្លេក​ស្លាំង​ ជា​ផល​វិបាក​ធំ​មួយ​ចំពោះ​ទារក​ក្នុង​ផ្ទៃ។​ ​បើ​ទារក​ខ្វះ​ឈាម​ក្រហម ​អាចនាំ​​ឲ្យ​ខ្វះ​អុកស៊ីហ្សែន ​សម្រាប់​លូត​លាស់​រាង​កាយ។ ករណី​មួយ​ចំនួន ​មិន​ធ្ងន់ធ្ងរ​ និង​អាច​តាម​ដាន​សុខភាព​ក្រោយ​សម្រាល។ ​បើ​ទារក​ស្លេក​ខ្លាំង គេ​អាច​កើត​ជំងឺ Hydrops សំដៅ​លើ​ការ​​ចាល់​ជាតិ​ទឹក​ខុស​ប្រក្រតី​នៅ​ក្នុង​រាងកាយ ​ធ្វើ​ឲ្យ​មាន​ជំងឺ​ខូច​បេះដូង​ពី​កំណើត និង​អាច​ស្លាប់។ ដើម្បី​សង្គ្រោះ​ទារក​ គ្រូពេទ្យ​នឹង​បញ្ចូល​ឈាម​នៅ​ពេល​ទារកស្ថិត​​នៅ​ក្នុង​ស្បូន​នៅ​ឡើយ។ ​បើ​ទារក​មាន​ជំងឺ​នេះ​នៅ​ត្រីមាស​ទី ​៣ ត្រូវ​ជំរុញ​សម្រាល​​ឲ្យ​បាន​លឿន។

    ៥- ជំងឺ​នេះ​អាច​ទប់​ស្កាត់​បាន​ទេ? 

    មក​ដល់​ពេល​នេះ ​មិន​ទាន់​មាន​អ្នក​ជំនាញ​ណា ​អាច​បង្កើត​វ៉ាក់សាំង​បង្ការ​ជំងឺ​នេះនៅ​ឡើយ​ទេ ដូច្នេះ​យើង​​ត្រូវ​ទប់​ស្កាត់​វា​ពី​ដំបូង។ ដើម្បី​ចៀស​ផុត ត្រូវ​បិទ​មាត់​ពេល​កណ្តាស​ ឬក្អក លាង​ដៃ​ជាមួយ​សាប៊ូ​ និង​ទឹក​ក្តៅ​ជា​ប្រចាំ ចៀស​វាង​ប៉ះពាល់​សារធាតុ​រាវ​ពី​រាងកាយមាន​​ផ្ទុក​ជំងឺ​នេះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម