ដោយសារស្រីៗភាគច្រើនបារម្ភខ្លាំងអំឡុងពេលពពោះ ទោះជាស្ថានភាពជំងឺមិនលេចចេញរោគសញ្ញា ឬធ្ងន់ធ្ងរក៏ពិតមែន អំឡុងពេលនេះ យើងអាចប្រឈមមុខកើតជំងឺវិកលចរិតភ្លាមៗ បើនៅតែព្យាយាមគិតច្រើន។ គួរដឹងអ្វីត្រូវគិត អ្វីមិនត្រូវគិត កុំចេះតែបារម្ភគ្រប់រឿង ពិសេសស្រីៗមានជំងឺវិកលចរិត ហើយមានផ្ទៃពោះ គឺត្រូវការជំនួយជាចាំបាច់ ទាំងអំឡុងពេលពពោះ និងក្រោយសម្រាល។
គប្បីទៅពិភាក្សាជាមួយពេទ្យទូទៅ ឬគ្រូពេទ្យផ្លូវចិត្ត ក៏ដូចជាពេទ្យកុមារ ដើម្បីទទួលដំបូន្មានល្អៗ ពីការព្យាបាលជំងឺ រួមនឹងការផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃ ព្រោះអាចជួយយើងមានសុខភាពល្អអំឡុងពេលពពោះ។
៤- ប្រយោជន៍ពីការប្រើថ្នាំព្យាបាលជំងឺវិកលចរិត
ប្រើថ្នាំព្យាបាលជំងឺវិកលចរិតអំឡុងពេលពពោះ គឺប្រសិទ្ធភាព និងមានប្រយោជន៍ច្រើន អាចជួយយើងចៀសផុតស្ថានភាពអាក្រក់ៗដូចជា៖
– មិនបានថែទាំងមុនសម្រាលត្រឹមត្រូវ ដែលជាកត្តាសំខាន់ សម្រាប់ទាំងម៉ាក់ៗ និងកូន។
– មិនបានទទួលសារជាតិចិញ្ចឹមគ្រប់គ្រាន់នៅពេលមានផ្ទៃពោះ។