backup og meta

នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    នេះ​ជាពពួក​វីតាមីន​​ស្រីៗ​ពពោះ​ ត្រូវការ​ចាំបាច់​បំផុត

    អំឡុង​ពពោះ​ជា​ពេល​ដែល​ស្រីៗ​ត្រូវ​ថែទាំ​សុខភាព បំប៉ន​ចំណី​អាហារ​ឲ្យ​គ្រប់​គ្រាន់ និង​សម្បូរ​ជីវជាតិ ដើម្បី​ឲ្យ​គភ៌​លូតលាស់​បាន​ល្អ មិន​ស្លេក​ស្លាំង​ទាំង​ម្តាយ​ទាំង​កូន។ រយៈពេល ៩ ខែ ១០ថ្ងៃ នៃ​ការ​ពពោះ តើ​ម៉ាក់ៗ​ត្រូវ​ការ​ពពួក​វីតាមីន​អី​ខ្លះ?

    ១- វីតាមីន C និង D

    វីតាមីន C ជួយ​ឲ្យ​ខួរ​ក្បាលកូន​លូតលាស់​ល្អ ឯការ​ស្រូប​​ជាតិ​ដែកក៏ចូល​បាន​ល្អ ចំណែកវីតាមីន D ជួយ​ស្រូប​យក​ជាតិ​កាល់ស្យូម។ អាហារ​បន្លែ​ផ្លែឈើ​ដែល​សម្បូរ​វីតាមីន C មាន​ក្រូច ប៉េងប៉ោះ ល្ហុង ម្នាស់ ឯ​វីតាមីន D មាន​ក្នុង​ផ្នែក​លឿង​នៃ​ស៊ុត ត្រីធូណា ផ្សិត ទឹកដោះគោ ជាដើម។

    ពពោះ វីតាមីន

    ២- អាស៊ីដ​ហ្វូលិច 

    ជួយ​បង្ការ​កូន​ក្នុង​ពោះ​ពី​ការ​ឆែបមាត់ ពក​ឆ្អឹង​ខ្នង បេះដូង​ប្រហោង។ ម៉ាក់​អាច​ញ៉ាំ​ថ្នាំ​នេះ​ពេល​ត្រៀម​មាន​ផ្ទៃពោះ អំឡុង​ពេល​មាន​ផ្ទៃពោះ និង​ក្រោយ​សម្រាល​កូន។ ក្រៅ​​ពី​​ថ្នាំ អាស៊ីដ​​​ហ្វូ​លិច ឬ​​វីតាមីន B9 មាន​​នៅ​ក្នុង​បន្លែ​គ្រប់​មុខ ពិសេស​បន្លែ​បៃតង។

    ៣- ជាតិដែក

    កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ទាំង​ម្តាយ និង​កូន បន្ថយ​ហានិភ័យ​ផ្សេងៗ​ពេល​សម្រាល ជួយ​បង្កើន​គ្រាប់​ឈាម​ក្រហម សម្រាប់​ដឹក​ជញ្ជូន​អុកស៊ីសែន​ទៅ​ចិញ្ចឹម​សរីរាង្គ​ផ្សេងៗ។ ក្រៅ​ពី​មាន​នៅ​ក្នុង​របប​អាហារ ដូចជា​សាច់​ក្រហម​មិន​ជាប់​ខ្លាញ់ សាច់មាន់ សាច់ត្រី សណ្តែក​ខៀវ ម៉ាក់ៗ​អាច​ញ៉ាំ​ថ្នាំ​ជាតិ​ដែក​អំឡុង​ពពោះ ពិសេស​នៅ​ត្រីមាស​ដំបូង​ឲ្យ​បាន ៩០ គ្រាប់ និង​ក្រោយ​ពេល​សម្រាល ៤២ គ្រាប់។

    អត្ថបទពាក់ព័ន្ធ៖ ថ្នាំជាតិដែកសំខាន់ចំពោះម៉ាក់ៗ និងបេប៊ី វីតាមីនមិនអាចជំនួសបានទេ

    ៤- កាល់ស្យូម

    កាល់ស្យូម​ជួយ​ឲ្យ​ឆ្អឹង​យើង និង​កូន​ក្នុង​ពោះ​រឹងមាំ ម៉ាក់ៗ​មិន​ប្រឈម​នឹង​ជំងឺ​ពុក​ឆ្អឹង​ទៅ​ថ្ងៃ​ក្រោយ។ ដើម្បី​ឲ្យ​មាន​បរិមាណ​កាល់ស្យូម​គ្រប់​គ្រាន់ ម៉ាក់ៗ​ត្រូវ​ផឹក​កាល់​ស្យូម ឬ​ញ៉ាំ​ទឹក​ដោះ​គោ និងញ៉ាំ​បន្លែ​បៃតង​ឲ្យ​បាន​ច្រើន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម