backup og meta

ស្រីៗមានជំងឺ២មុខនេះ ត្រូវព្យាបាលឲ្យមានលំនឹងសិន បានអាចមានកូនបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 16, 2019

    ស្រីៗមានជំងឺ២មុខនេះ ត្រូវព្យាបាលឲ្យមានលំនឹងសិន បានអាចមានកូនបាន

    ស្រីៗ​ដែល​មាន​បំណង​យក​កូន តែ​មាន​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​ហឺត ចាំបាច់​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ និង​ព្យាបាល​ឲ្យ​ស្ថានភាព​ជំងឺ​ទាំង​២​នេះ​ថេរ​ ឬមានលំនឹងសិន ចាំ​យក​កូន នោះ​ទើប​មិន​ប៉ះពាល់​ដល់​គភ៌ និង​សុខភាព​ម្តាយ។ នេះ​បើ​តាម​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាក​ព្យាបាល និង​សម្ភព​មាតា។

    ១- ជំងឺ​ទឹក​នោម​ផ្អែម

    ស្រីៗ​ដែល​មាន​ជំងឺ​ទឹកនោម​​ផ្អែម មាន​បំណង​យក​កូន ចាំបាច់​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ ដើម្បី​ព្យាបាល​ជំងឺ​ទឹកនោម​ផ្អែម​ឲ្យមាន​ស្ថេរភាព អាច​ការ​ពារ​កត្តា​ប្រឈម​ដោយ​សារ​ជំងឺ និង​ផល​វិបាក​ផ្សេង​ទៀត​អំឡុង​ពេល​ពពោះ។ ក្នុង​នោះ​ការ​គ្រប់​គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ ជា​វិធី​បង្ការ​ល្អ​បំផុត ដើម្បី​បញ្ចៀស​ផល​រំខាន​របស់​ជំងឺ​ទឹក​នោម​ផ្អែម​អំឡុង​ពេល​ពពោះ។ សរីរាង្គ​សំខាន់ៗ​របស់​កូនក្នុង​ផ្ទៃ គឺ​ទទួល​ឥទ្ធិពល​យ៉ាង​ខ្លាំង​ពី​កម្រិត​ជាតិ​ស្ករ​របស់​ម្តាយ។ ដើម្បី​បន្ថយ​ហានិភ័យ​កូនលូត​លាស់​មិន​ប្រក្រតី ស្រីៗ​ត្រូវ​រក្សា​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ឲ្យ​បាន​ល្អ​តាំង​ពី​ពេល​ពពោះ​ដំបូងៗ។

    ដើម្បី​ការ​ពារ​ការ​ឡើង​ជាតិ​ស្ករ​ឲ្យ​បាន​ទាន់​ពេល គ្រូ​ពេទ្យ​នឹង​ពិនិត្យ​មើល​កម្រិត​អេម៉ូក្លូប៊ីន A1C ដែល​​អាច​បញ្ជាក់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​រយៈ ២-៣ ខែ​មុន​ពពោះ។

    អត្ថបទពាក់ព័ន្ធ៖ កើត​ទឹកនោមផ្អែម ក៏អាច​ពពោះដោយសុវត្ថិភាព ហើយ​នេះ​ជា​វិធីសាស្ត្រ!

    ២- ជំងឺហឺត

    ហឺត​បណ្តាល​ឲ្យ​ការ​ស្រូប​អុកស៊ីសែន​ដើម្បី​ទៅ​ចិញ្ចឹម​កោសិកា ថយ​ចុះ ជា​ហេតុ​នាំ​ឲ្យ​ប៉ះពាល់​ការ​បញ្ជូន​អុកស៊ីសែន​ទៅ​អា​អូន​ក្នុង​ផ្ទៃ ដូច្នេះ​គ្រូពេទ្យ​ណែនាំ​ឲ្យ​ព្យាបាល​ជំងឺ​នោះ​ល្អប្រសើរ​សិន ចាំ​យក​កូន។ កាលណា​យើង​អាច​គ្រប់​គ្រង​អាការៈ​ជំងឺ​បាន​ល្អ កូន​ក៏​លូតលាស់​បាន​ល្អ​ដូច​គ្នា មិន​មាន​ផល​ប៉ះពាល់​អ្វី​ឡើយ។

    អត្ថបទពាក់ព័ន្ធ៖ ស្រីៗ​មាន​ជំងឺ​ហឺត ចង់​មាន​កូន អាន​អត្ថបទ​នេះ​មុនសិន

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 16, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម