backup og meta

មកពីបែបនេះ ទើបស្រីៗមានផ្ទៃពោះគេងស្រមុក តែកុំប្រហែសអាចគ្រោះថ្នាក់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 29, 2019

    មកពីបែបនេះ ទើបស្រីៗមានផ្ទៃពោះគេងស្រមុក តែកុំប្រហែសអាចគ្រោះថ្នាក់

    ស្រីៗ​គ្នា​យើង​មាន​ឆ្ងល់​អត់ ហេតុអី​ពេល​មាន​ផ្ទៃពោះ ពិសេស​ពេល​ពោះ​កាន់​តែ​ធំ ចេះ​តែ​គេង​​ស្រមុក​ប្លែក​ខុស​ធម្មតា​អ៊ីចឹង? តើ​ការ​គេង​ស្រម៉ុក​ពេល​ពេល​ពពោះ​ជា​​រឿង​ធម្មតា ឬ​យ៉ាង​ណា? ហើយ​ធ្វើ​ម៉េច​ដើម្បី​កាត់ប​ន្ថយ​​អាការៈ​​គេង​ស្រមុក?

    ស្រ្តី​មាន​ផ្ទៃពោះ​ភាគច្រើន​ជួប​អាការៈ​គេង​ស្រមុក ពិសេស​ចាប់​ពី​ត្រីមាស​ទី​២ទៅ គឺ​នៅ​ពេល​ដែលកូន​ក្នុង​ផ្ទៃ​កាន់​តែ​​ធំ​បន្តិច​ម្តងៗ រាងកាយ​កាន់​តែ​​ពិបាក​ដេក ដើរ ឈរ អង្គុយ។ នេះ​តាម​ការ​រៀបរាប់​របស់​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​បង្អែកមិត្ត​ភាព​កម្ពុជា-ចិន សែនសុខ។

    ការ​គេង​ស្រមុក​ពេល​ពពោះ​មិន​មែន​ជា​រឿង​ល្អ​ប៉ុន្មាន​នោះ​ទេ លោក​វេជ្ជបណ្ឌិតថា ទី១ ប៉ះ​ពាល់​ដល់​ចលនា​ដង្ហើម ឆាប់ហត់ ធ្វើ​ឲ្យ​រំខាន​ដំណេក និងទី២ ​ជា​សញ្ញា​​គ្រោះថ្នាក់​ផ្សេង​ទៀត ដូច​​ជា​ឡើង​ទម្ងន់​ជ្រុល សម្ពាធ​ឈាម​ឡើង​ខ្ពស់។

    ១. មូលហេតុ​ស្ត្រី​មាន​ផ្ទៃពោះ​គេង​ស្រមុក

    ចំពោះ​មូលហេតុ​ដែល​ស្ត្រី​មានផ្ទៃ​ពោះ ចេះ​តែ​គេង​ស្រមុក​នោះ​មក​ពី​កត្តា​ច្រើន​យ៉ាង មាន​ទាំង​ការ​ប្រែប្រួល​រាង​កាយ ផ្លូវចិត្ត និង​អ័រម៉ូន។

    – អស់​កម្លាំង​ល្ហិត​ល្ហៃ

    – ឡើង​ទម្ងន់​ខ្លាំង

    – តឹង​ច្រមុះ កើត​ផ្តា​សាយ

    – កម្រិត​អ័រម៉ូន​អឺស្ត្រូសែន​កើន​ឡើង ធ្វើ​ឲ្យ​រន្ធ​ច្រមុះ​ហើម តឹង​​ និងត្បៀត។

    ២. វិធី​កាត់​បន្ថយ​អាការៈ​គេង​ស្រមុក​ពេល​ពពោះ

    – គ្រប់​គ្រង​ទម្ងន់​ឲ្យ​ល្អ តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ

    – គេង​ផ្អៀង​ទៅ​ខាង​ឆ្វេង

    – គេង​ខ្នើយ​ឲ្យ​ខ្ពស់​បន្តិច

    – ឧស្សាហ៍​លាង​សម្អាត​ច្រមុះ​ជាមួយ​សេរ៉ូម​ប្រៃ។

    អត្ថបទពាក់ព័ន្ធ៖ 

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 29, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម