backup og meta

ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 06, 2019

    ពិនិត្យមើលជាតិស្ករពេលពពោះ សំខាន់ខ្លាំងប៉ុនណា?

    ការ​មើល​ជាតិ​ស្ករ​ពេល​ពពោះ​ផ្តល់​អត្ថប្រយោជន៍​ទាំង​ចំពោះ​ម្តាយ និង​កូន​ផ្ទៃ ដូច្នេះ​ហើយ​ទើប​ពេល​ដឹង​ថា​មាន​ផ្ទៃពោះ ស្រីៗ​ចាំបាច់​ត្រូវ​តែ​ពិនិត្យ​មើល​ជាតិ​ស្ករ​ក្នុង​ឈាម។

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹកនោម​ផ្អែម បាន​ឲ្យ​ដឹង​ថា នៅ​បរទេស​ ពេល​ដែល​ស្ត្រី​ចាប់​ផ្តើម​មាន​ផ្ទៃពោះ គេ​ចាប់​ផ្តើម​ពិនិត្យ​ជាតិ​ស្ករ​ហើយ ចំណែក​នៅ ស្រុក​ខ្មែរ​វិញ​ក៏​មាន​ធ្វើ​ដែរ គ្រាន់​តែ​មិន​ទាន់​ធ្វើ​ទូលំ​ទូលាយ​ដល់​ជន​បទ​ដាច់​ស្រយាល​នៅ​ឡើយ។

    ការ​ពិនិត្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម អាច​ដឹង​ពី​ស្ថាន​សុខភាព និង​កត្តា​ប្រឈម​ផ្សេងៗ​របស់​ម្តាយ ពិសេស​រក​មើល​ជំងឺ​ទឹក​នោម​ផ្អែម​ពពោះ ដែល​អាច​​បង្ការ និង​ព្យាបាល​បាន​ទាន់​ពេល​វេលា។ ស្រីៗ​មួយ​ចំនួន ​មាន​បញ្ហា​នេះអំ​ឡុង​ពេល​ជិត​សម្រាល និង​ខ្លះ​ទៀត​អាច​មាន​បញ្ហា​តាំង​ពី​ដំបូង ព្រោះ​លើស​កម្រិត​ជាតិ​ស្ករ​មុន​ពេល​ពពោះ ​ភាគ​ច្រើន​ដោយ​សារ​លើស​ទម្ងន់​ ហើយ​ពេល​ពពោះ កាន់​តែ​ខ្វះ​អាំងស៊ុយលីន ហេតុ​នាំឲ្យ​មាន​ជំងឺ​ទឹកនោម​ផ្អែម​ពេល​ពពោះ។

    វេជ្ជបណ្ឌិត សេង សេរី
    សាស្ត្រាចារ្យ​មហាបរិញ្ញា វេជ្ជបណ្ឌិត សេង សេរី ឯកទេស​ជំងឺ​ទឹក​នោមផ្អែម

    ចំពោះ​ផល​វិបាក​នៃ​ជំងឺ​ទឹក​នោម​ផ្អែម​ពេល​ពពោះ​វិញ ធ្វើ​ឲ្យ​ប៉ះពាល់​​ការ​ប្រើប្រាស់​ជាតិ​ស្ករ​របស់​កោសិកា ជា​ហេតុ​នាំ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​កើន​ឡើង​ ជះ​ឥទ្ធិពល​អាក្រក់​ទាំងម្តាយ និងកូន។ ​យ៉ាងណា ក្រោយ​សម្រាល ជាតិ​ស្ករ​ក្នុង​​ឈាម​​ម៉ាក់ៗ​នឹង​វិល​ត្រឡប់​មក​ធម្មតា​វិញ ប៉ុន្តែ​ទាំង​ម៉ាក់ៗ និង​កូន ក៏​ប្រឈម​ហានិភ័យ​វិវត្ត​ទៅ​រក​ជំងឺ​ទឹក​នោម​ផ្អែម​​ប្រភេទ​ទី ២ ដូច​គ្នា។

    តាម​របាយការណ៍​របស់​សមាគម​ជំងឺ​ទឹកនោម​ផ្អែម​ពិភព​លោក កូន​កើត​ចេញ​ពី​ម្តាយ​ដែល​មាន​ជំងឺ​ទឹក​នោម​ផ្អែម កើន​ឡើង​ដល់ ២១ លាន​នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Dec 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម