backup og meta

ក្បួនផ្សំម្សៅរមៀតទឹកដោះគោឈ្ងុយឆ្ងាញ់ ម៉ាក់ៗបំបៅដោះកូនក៏ញ៉ាំបាន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 27, 2022

    ក្បួនផ្សំម្សៅរមៀតទឹកដោះគោឈ្ងុយឆ្ងាញ់ ម៉ាក់ៗបំបៅដោះកូនក៏ញ៉ាំបាន

    បន្ទាប់​ពី​សម្រាល​កូនហើយ ម៉ាក់​ៗ​ច្បាស់​ជា​មាន​ការ​ឈឺ​ចាប់​លើ​រាងកាយ មាន​អារម្មណ៍​អស់​កម្លាំង ល្ហិតល្ហៃ ត្រូវ​ការ​ប៉ូវ​សុខភាព​ឲ្យ​ឆាប់​មាន​កម្លាំង​វិញ។ ភេសជ្ជៈ​ធម្មជាតិ​ដូច​ម្សៅ​រមៀត​ទឹក​ដោះ​គោ ​ផ្ដល់​ប្រយោជន៍​ច្រើន​ដល់​សុខភាព និង​សម្រស់ ហេតុ​ដូច​នេះ ម៉ាក់​ៗ​មក​ដឹង​ពី​ក្បួន​ផ្សំ​ម្សៅ​រមៀត​ទឹក​ដោះ​គោទាំងអស់គ្នា ចំណាយ​ពេលមិន​ដល់​១០​នាទី​ផង។

    ក្បួន​ផ្សំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​ឈ្ងុយ​ឆ្ងាញ់​ជំនួយ​សុខភាព

    គ្រឿង​ផ្សំ៖

    • ទឹក​ដោះ​គោ​ស្រស់ ១កែវ​ពេញ
    • ម្សៅ​រមៀត ១ស្លាបព្រា​បាយ
    • ម្រេច​កិន​ ១ចុង​ស្លាប​ព្រា​បាយ

    របៀប​ធ្វើ៖

    ជំហាន​ទី​១៖ ដាំ​ទឹក​ដោះ​គោ​មួយ​ពុះ រួច​ទុក​ឲ្យ​ក្ដៅ​ឧណ្ហៗ

    ជំហាន​ទី​២៖ ដាក់​ម្សៅ​រមៀត និង​ម្រេច​ចូល រួច​កូរ​ឲ្យ​សព្វ

    ជំហាន​ទី​៣៖ ចាក់​ដាក់​កែវ ញ៉ាំ​ទាន់​ពេល​វា​ក្ដៅ​ឧណ្ហៗ

    ក្នុង​ករណី ម៉ាក់​ៗ​ចូល​ចិត្ត​ផ្អែម អាច​ដាក់​ទឹក​ឃ្មុំ​លាយ​ជាមួយ​ក៏​បាន ដើម្បី​ឲ្យ​មាន​រស​ជាតិ​ផ្អែម កាន់​តែ​ឆ្ងាញ់​ពិសា។ គន្លឹះ​មួយ​ទៀត ដែល​ធ្វើ​ឲ្យ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​ឆ្ងាញ់ និង​ផ្ដល់​អត្ថប្រយោជន៍​កាន់​តែ​ច្រើន​ដល់​សុខភាព គឺ​យើង​ត្រូវ​ជ្រើស​រើស​យក​ម្សៅ​រមៀត​សុទ្ធ ម្សៅ​រមៀត​កិន​ធម្មជាតិ មិន​មាន​លាយ​សារធាតុ​គីមី​អ្វី​ឡើយ។

    ចំពោះ​ម្សៅ​រមៀត​ទឹក​ដោះ​គោ​នេះ​ជំនួយ​ដល់​ទាំង​សម្រស់ និង​សុខភាព​យើង​ដោយ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីដកម្ម សារធាតុ​ប្រឆាំង​រលាក និង​ជួយ​ឲ្យ​ឆ្អឹង​យើង​រឹង​មាំ​ផង​ដែរ។ មិន​តែ​ប៉ុណ្ណោះ ចំពោះ​ម៉ាក់​ៗបំបៅ​ដោះ​កូន សារធាតុ​ក្នុង​រមៀត​ក៏​ជួយ​បង្កើន​ទឹកដោះ ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ ជួយ​បំបាត់​អាការៈ​ឈឺ​ចុក​ចាប់ និង​ជួយ​ផ្ដល់​អារម្មណ៍​ល្អ​ដល់​ម៉ាក់ៗ​ថែម​ទៀត​ផង។

    ចំណាំ!

    • ម្សៅ​រមៀត​ទឹក​ដោះ​គោ ជា​ភេសជ្ជៈ​ធម្មជាតិ​មួយ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​យើង មិន​ងាយ​ឈឺ​ជំងឺ​តូច​តាច​ដូច​ជា​ផ្ដាសាយ និង​អាច​ញ៉ាំ​បាន​ទាំង​មនុស្ស​ធំ និង​កូន​ក្មេង។
    • យើង​អាច​ញ៉ាំ​វា​ជា​រៀង​រាល់​ថ្ងៃ ពិសេស​គឺ​ពេល​យប់ ប៉ុន្តែ​វា​មិន​អាច​ជួយ​ព្យាបាល​ជំងឺ​អ្វី​បាន​ឡើយ។​

    អត្ថបទគួរអាន៖

    ​ក្បួន​ផ្សំ​ម្សៅ​រមៀត​ទឹក​ដោះ​គោ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Jul 27, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម