ដើម្បីជួយបំបាត់ការឈឺចាប់ គ្នាយើងអាចសម្រាក ងូតទឹក ញ៉ាំអាហារបន្ដិចបន្តួច ដើរ និងហាត់ដកដង្ហើមយឺតៗ។
– ដំណាក់កាលឈឺពោះកើតកូន៖ ការកន្រ្ដាក់សាច់ដុំស្បូនមានការកើនឡើងកាន់តែខ្លាំង ពី ៤៥ – ៦០ វិនាទី និងចាប់ផ្ដើមពី ៣-៥ នាទីម្ដង។ គ្នាយើងមួយចំនួនមានអារម្មណ៍មិនស្រួលខ្នង និងត្រគាក ព្រមទាំងរមួលក្រពើនៅជើង និងបាតជើង ជាសញ្ញាបញ្ជាក់ដំណាក់កាលគ្នាយើងត្រូវប្រើថ្នាំស្ពឹក Epidural។
ករណីនេះអាចមានចន្លោះ ៣-៦ ម៉ោងសម្រាប់កូនដំបូង និង ១-៣ ម៉ោងសម្រាប់ផ្ទៃពោះកូនទី ២ ឡើង។ បើយើងលេបថ្នាំ Pitocin ជួយបង្កើនការកន្រ្ដាក់ នឹងជួយឲ្យការសម្រាលកាន់តែខិតចូលមកដល់។ បើប្រើថ្នាំស្ពឹកចាក់ឆ្អឹងខ្នងវិញ គឺដូចជាពន្យារពេលយឺតជាងមុន។
នៅពេលអាការៈដល់ដំណាក់កាលនេះ ត្រូវប្រញាប់ទៅពេទ្យ បើនៅពេទ្យស្រាប់ ត្រូវទៅបន្ទប់សម្រាល។ ករណីបានចាក់ថ្នាំស្ពឹកឆ្អឹងខ្នង គ្នាយើងមិនអាចចេញពីគ្រែសម្រាលបានទេ តែបើអាច ផ្លាស់ប្ដូរទីតាំងលើគ្រែរាល់កន្លះម៉ោងម្ដង។ បើអាចព្យាយាមដើរឡើងចុះជណ្ដើរ ២-៣ នាទីម្ដង (គ្រូពេទ្យអនុញ្ញាត) ឬដើរក្នុងបន្ទប់ក៏បាន។ ការធ្វើចលនានឹងជួយឲ្យស្បូនរីកធំ ជាពេលត្រូវប្រើវិធីសាស្ត្របន្ធូរអារម្មណ៍ធ្លាប់បានដឹងពីមុនមក។
– ដំណាក់កាលសម្រាល៖ ការកន្រ្ដាក់សាច់ដុំស្បូនរឹតតែខ្លាំងពី ៦០-៩០ វិនាទី ចាប់ផ្ដើមម្តងៗពី ៩០ វិនាទី ទៅ ២ ម៉ោង។ អាចមានសម្ពាធនៅត្រគាក និងរន្ធគូទ គ្រុនក្ដៅ ត្រជាក់បាតជើង និងចង់ក្អួត។
ដំណាក់កាលនេះមានរយៈពេលខ្លី ប៉ុន្ដែតឹងតែងខ្លាំង។ ត្រូវស្រមៃយើងកំពុងនៅកន្លែងមានសុវត្ថិភាព កំពុងបន្ធូរអារម្មណ៍ ដកដង្ហើមវែងៗ ស្រមៃឲ្យដូចការពិត ទោះបីគ្នាយើងឈឺខ្លាំងជាងធម្មតា តែដំណាក់កាលនេះមិនអាចប្រើថ្នាំស្ពឹកបានទេ។
– បែកទឹកភ្លោះ៖ ពេលបែកទឹកភ្លោះ មានន័យថា ស្រោមសុកក្នុងពោះដាច់រហែក ឈឺពោះសម្រាលអូនៗជិតកើតឡើងដូចគ្នា ប៉ុន្តែបែកទឹកភ្លោះកើតឡើងតែក្នុងដំណាក់កាលចុងក្រោយនៃការឈឹពោះកើតកូនប៉ុណ្ណោះ។