backup og meta

ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Duk Panharat · កែ Jun 19, 2019

    ឧស្សាហ៍​ស្ត្រេស​ពេលពពោះ កូនអាច​កើតជំងឺអូទីស្សឹម

    ប្រយ័ត្ន​ផង​ស្រីៗ ពិសេស​គ្នា​យើង​កំពុង​ពពោះ បើ​ស្រលាញ់​កូន ធ្វើ​ចិត្ត​ឲ្យ​ទូលាយ​បន្តិច កុំ​តាន​តឹង​ពេក ស្ត្រេស​ខ្លាំង​មិន​ល្អ​ទេ ទាំង​ម៉ាក់ៗ ទាំង​អូនៗ​សុទ្ធ​តែប៉ះ​ពាល់។ “Hello គ្រូពេទ្យ’ មិន​មែន​បំភ័យ​ទេ គ្រាន់​តែ​ដាស់​តឿន ព្រោះ​ការ​សិក្សា​ថ្មី រក​ឃើញ​ថា ស្ត្រេស គួប​ផ្សំ​នឹង​កត្តា​មួយ​ចំនួន អាច​ធ្វើ​ឲ្យ​កូន​កើត​មួយ កើត​ជំងឺ​អូទីស្សឹម។

    អ្នក​ស្រាវជ្រាវ​នៅ​ឯ មហាវិទ្យាល័យ​វេជ្ជសាស្ត្រ នៃសាកល​វិទ្យាល័យ មីសូរី សហរដ្ឋ​អាមេរិក បាន​វាយ​តម្លៃ​ហ្សែន​ងាយ​ធ្វើ​ឲ្យ​ស្ត្រេស និង​ការ​ប្រឈម​ស្ត្រេស អំឡុង​ពេល​មាន​ផ្ទៃពោះ ក្នុង​ចំណោម​ម៉ាក់ៗ និង​អូនៗ ២ក្រុម ដែល​មាន​ជំងឺអូទីស្សឹម។

    អត្ថបទ​ពាក់​ព័ន្ធ៖ សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីស៊ឹម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង

    ១- ទំនាក់​ទំនង​ហ្សែន​ស្ត្រេស និង​ជំងឺ​អូទីស្សឹម​លើ​អូនៗ

    ជំងឺអូទីស្សឹម​ ត្រូវ​គេ​ជឿ​ថា ជា​ជំងឺ​ហ្សែន ប៉ុន្តែ​ការ​សិក្សា​ថ្មីៗ​បង្ហាញ​ថា ឥទ្ធិពល​របស់​បរិស្ថាន ក៏​អាច​ធ្វើ​ឲ្យ​កើត​ជំងឺ​នេះ​ដូច​គ្នា។ ពិត​ណាស់ ស្រីៗ​មាន​បញ្ហា​ស្ត្រេស​កម្រិត​ខ្ពស់ គឺ​មិន​មាន​អូនៗ មាន​ជំងឺ​អូទីស្សឹមមែន ប៉ុន្តែ​បើ​ស្ថិត​ក្នុង​កម្រិត​ណា​មួយ គឺ​អាច​នឹង​អូនៗ​មាន​ជំងឺ​នេះ។ ដើម្បីរក​មូលហេតុ អ្នកស្រាវ​ជ្រាវ បាន​សិក្សាពី​ហ្សែន​ដែល​មាន​ទំនាក់​ទំនង​នឹងស្ត្រេស ដោយ​រក​ឃើញ រវាង​បញ្ហា​ស្ត្រេស និង​ការ​វិវត្ត​ទៅ​ជា​ជំងឺ​អូទីស៊ឹម​របស់​គភ៌ មាន​ទំនាក់​ទំនង​គ្នា។

    គេ​សាក​សួរ​ម៉ាក់ៗ​ដែល​ចូល​រួម​ការ​សិក្សា​ ពាក់ព័ន្ធ​បញ្ហា​ស្ត្រេស​ពេល​មាន​ផ្ទៃពោះ ដូចជា បាត់​បង់​ការងារ បម្រែ​បម្រួល​រាងកាយ ឬ​ការ​លែង​លះ​ជាដើម។ ផ្អែក​លើ​ការ​ពិនិត្យ​ឈាម រក​បម្រែ​បម្រួល​ហ្សែន​ស្ត្រេស 5-HTTLPR តាម​រយៈ​បញ្ជូន​ព័ត៌មាន​ប្រសាទ​សេរ៉ូតូនីន ដោយ​ជា​លទ្ធភាព​នៃ​ការ​ប្រែ​ប្រួល​អ័រម៉ូន សេរ៉ូតូនីន អាច​បង្កើន​ប្រតិកម្ម​សម្រាប់​បញ្ហា​ស្ត្រេស។

    ក្នុង​ក្រុម​ទាំងពីរ​ ម៉ាក់ៗ​មាន​អូនៗ កើត​ជំងឺ​អូទីស្សឹម មាន​បម្រែ​បម្រួល​ហ្សែន​ស្ត្រេស​ច្រើន ឆាប់​ស្ត្រេស អំឡុង​ខែ​ចុង​ក្រោយ​នៃ​ត្រីមាស​ទី ២ និង​ដើម​ត្រី​មាសទី ៣ បើ​ធៀប​ទៅម៉ាក់ៗ​មិន​មាន​ការ​ប្រែប្រួល​ហ្សែន។ ទោះយ៉ាង​ណា ការ​សិក្សា ត្រូវ​ការ​បញ្ជាក់​បន្ថែម​ទៀត ដើម្បី​ឲ្យ​ដឹង​នៅ​ថ្ងៃ​ណា​មួយ កំណត់​បុគ្គលិក​លក្ខណៈ​ស្រីៗ ដែល​ងាយ​ប្រឈម​ខ្ពស់ មាន​កូន​កើត​ជំងឺ​អូទីស្សឹម។ ការ​ស្រាវ​ជ្រាវ​បន្ថែម​ទៀត អាច​នឹង​ប្រើ​យន្តការ​មេកានិច ដើម្បី​បក​ស្រាយ​ពី​ដំណើរ​ការ​របស់​ហ្សែន​ស្ត្រេស ដោយ​សង្ឃឹម​ថា អាច​ជួយ​យើង​បង្ការ​កុំ​ឲ្យ​អូនៗ​ជំងឺ​អូទីស្សឹម។

    ឧស្សាហ៍​ស្ត្រេស​ពេលពពោះ បេប៊ី​អាច​កើតជំងឺអូទីស៊ឹម

    អត្ថបទ​ពាក់​ព័ន្ធ៖

  • ស្រីៗ​អាចវិកលចរិត​ពេល​​ពពោះ បើ​គិតច្រើន បារម្ភ​ច្រើន​ពេក
  • គ្រោះ​ថ្នាក់​ណាស់ បើ​កំពុងពពោះ លេប​ថ្នាំ​នេះ
  • ២- ឧស្សាហ៍​ស្ត្រេស​អាច​ធ្វើ​ឲ្យ​គភ៌​ងាយ​ប្រឈម​ជំងឺ​អូទីស្សឹម

    ស្ត្រេស​អំឡុង​ពេល​មាន​ផ្ទៃពោះ ជា​ធម្មតា​កើត​នៅ​ពេល​ផ្សេងៗ​គ្នា ប៉ុន្តែ​បើ​ស្ត្រេស​ជាប់ អាច​ប៉ះពាល់​ទាំង​ម៉ាក់ៗ និង​បេប៊ី។

    ពេល​យើង​ស្ត្រេស រាងកាយ​នឹង​ស្ថិត​ក្នុង​ស្ថាន​ភាព​មួយ នាំ​ឲ្យ​មាន​ការ​ផលិត ក័រទីសូល​កាន់​តែច្រើន និង​ផលិត​អ័រម៉ូន​មួយ​ចំនួន​ទៀត អ័រម៉ូន​ទាំង​នោះ គឺ​ដូច​គ្នា​ទៅ​នឹង​អ័រម៉ូន​ពេល​យើង​មាន​គ្រោះ​ថ្នាក់ ដោយ​ផ្តល់​ជា​សញ្ញា​ឲ្យ​យើង​រត់ ឬ​ធ្វើ​ឲ្យ​សាច់ដុំ​មាន​កម្លាំង និង​បេះដូង​ដើរ​លឿន។ ពិត​ណាស់ វា​ធ្វើ​ឲ្យ​ប្រែប្រួល​ប្រព័ន្ធ​គ្រប់​គ្រង​ស្ត្រេស​ក្នុង​រាងកាយ ធ្វើ​ឲ្យ​មាន​សកម្មភាពកាន់តែ​​ខ្លាំង​ក្លា ហើយ​ជា​ការ​ឆ្លើយ​តប នឹង​ធ្វើ​ឲ្យ​រាង​កាយ​ចាប់​ផ្តើមមាន​បញ្ហា​​រលាក។ បញ្ហ​រលាក​ជាលិកា​ណាមួយ​ក្នុង​រាង​កាយ ក៏​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អាការៈ​ខ្សោយ​របស់​ស្រីៗ​មាន​ផ្ទៃ​ពោះ ជា​ហេតុ​ធ្វើ​ឲ្យ​គភ៌​ក្នុង​ផ្ទៃ​ ទន់​ខ្សោយ​ដូច​គ្នា។

    ចាំ​បាច់​បំផុត សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ ត្រូវ​ចេះ​ពិចារណា បើ​យើង​ជំងឺ​ស្ត្រេស​រ៉ាំរ៉ៃ គួរ​រក​វិធី​គ្រប់​គ្រង​វា​ឲ្យ​បាន​ល្អ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិល​សង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​គ្រូ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគ​វិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Duk Panharat · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម