backup og meta

ហេតុមួយចំនួន ស្រីគួរ​យកកូន​នៅ​វ័យ​ខ្ទង់​២០ ឬ៣០​ឆ្នាំជាងតិចតួច

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ May 18, 2023

    ហេតុមួយចំនួន ស្រីគួរ​យកកូន​នៅ​វ័យ​ខ្ទង់​២០ ឬ៣០​ឆ្នាំជាងតិចតួច

    លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត បាន​ឲ្យ​ដំបូន្មាន​ទៅ​ស្រ្តី​ដែល​រៀបការ​ហើយ គួរតែ​រៀប​គម្រោង​យក​កូន​ឲ្យ​បាន​ឆាប់​ទាន់​ខ្លួន​នៅ​ក្មេង ព្រោះ​ថា​ការ​មាន​កូន​នៅ​វ័យ​ច្រើន មិន​សូវ​ល្អ​ឡើយ ដោយ​កូន​មាន​បញ្ហា​សុខភាព​ខ្សោយ​ជាងកូនមាន​ម៉ាក់​វ័យ​ក្មេង​។

    លោក​ក៏​បាន​បន្ត​ទៀត​ថា ស្រីៗ​ឆាប់​យក​កូន​​នៅ​វ័យ​ចាប់​ពី ២០-៣០ ឆ្នាំ​ជាង​តិចតួច ​កូន​មាន​សុខភាព​ល្អ ព្រោះ​ការ​បង្ក​កំណើត​រលូន ដោយ​សុខភាព​ផ្លូវកាយ និង​ចិត្ត​ល្អ ដូចនេះ​កូន​ក៏​ទទួល​ឥទ្ធិពល​ល្អ​ដូចគ្នា។ ចំណែក​ស្ត្រី​វ័យ​ពី ៣០ ឆ្នាំ​ជាង​ទៅ ៤០ ជាង រាងកាយ​នឿយហត់ ស្រ្តេស​ច្រើន សុខភាព​ក៏​លែង​រឹងមាំ​ដូច​មុន នោះ​មេ​ជីវិត​ក៏​អន់ថយ​ដែរ។

    កូនឆ្លាតHello_គ្រូពេទ្យ

    សាស្ត្រាចារ្យ​ខាង​លើ​បាន​បញ្ជាក់​ថា នេះ​ជា​ការ​រក​ឃើញ​របស់​អ្នក​វិទ្យាសាស្ត្រ ​មនុស្ស​ស្រីអាយុច្រើន​ ពេល​មាន​កូន​នៅ​អំឡុង​ត្រី​មាស​ទី​១ អាច​ជួប​បញ្ហា​ច្រើន ហើយ​ក៏​មាន​អត្រា​រលូត​ច្រើន​ផង​ដែរ ព្រោះ​តែ​សរីរាង្គ​ពួកគាត់​ខ្សោយ។ សម្រាប់​ស្ត្រី​អាយុ​ច្រើន ចង់​មាន​កូន​ត្រូវតែ​ថែ​បំប៉ន​សុខភាព​ឲ្យល្អប្រសើរ​។

    ចំពោះ​ស្ត្រី​ដែល​មាន​វ័យ​ច្រើន​ហើយ​ចង់​បាន​កូន តែ​ធ្លាប់​​យក​កូន​ចេញ​ច្រើន​ដង​កាលពី​មុន ក៏​ពិបាក​មានកូន​ដែរ ព្រោះ​​ស្បូន​ត្រូវ​កោស​ច្រើន​ដង ដូចនេះ​ពេល​ស៊ុត​មក​ទុំ​​ក្រោយ​ៗ​អាច​មិន​ជាប់ ឬ​ក៏​ពេល​មាន​កូន​ហើយ​អាច​រលូត​ទៅ​វិញ​។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ May 18, 2023

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម