backup og meta

លម្អិតរឿងអេកូផ្ទៃពោះតាមត្រីមាសនីមួយៗ ម៉ាក់ៗកាន់តែមានទំនុកចិត្ត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    លម្អិតរឿងអេកូផ្ទៃពោះតាមត្រីមាសនីមួយៗ ម៉ាក់ៗកាន់តែមានទំនុកចិត្ត

    ពេល​ដឹង​ខ្លួន​ថា​មាន​ផ្ទៃពោះ​ភ្លាម ម៉ាក់​ៗ​ប្រាកដជា​មាន​អារម្មណ៍​សប្បាយ​រីករាយ ហើយ​រឿង​បន្ទាប់​ត្រូវ​ធ្វើ​គឺ​ការ​ទៅ​ពិនិត្យ​អេកូ ដើម្បី​ឲ្យ​ប្រាកដ​ចិត្ត។ ចំពោះ​បញ្ហា​មើលអេកូ ពេទ្យ​មិន​បាន​ហាមប្រាម​រឿង​នេះ​ទេ តែ​ប្រសិន​បើ​គិត​តាម​ក្បួនខ្នាត​ម៉ាក់​ៗ​អាច​អេកូ​បាន ៤-៥ ដង​ ទម្រាំ​ដល់​ថ្ងៃ​សម្រាល។ នេះ​បើ​តាម​សម្ដី​លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ប្រធាន​ផ្នែក​រោគ​ស្ត្រី នៃ​មន្ទីរពេទ្យ​កាល់​ម៉ែត។

    តើ​ការ​ពិនិត្យ​ពេលពពោះ​ស្ថិត​នៅ​ក្នុង​ដំណាក់កាល​ណា​ខ្លះ? ដើម្បី​អ្វី​ទៅ? សាស្ត្រាចារ្យ​រូប​នេះ​បាន​បន្ត​ទៀត​ថា ការ​ពិនិត្យ​មើល​អេកូ​ចែក​ចេញ​ជា ៤ ដំណាក់កាល​ដូច​ខាងក្រោម៖

    លម្អិតរឿងអេកូHello_គ្រូពេទ្យ

    ១- ត្រី​មាស​ទី​១

    ក្នុង​អំឡុង​ពេល​នេះ ការ​អេកូ​មាន​សារសំខាន់​ណាស់ ព្រោះ​ដើម្បី​កំណត់​គភ៌​ថា​នៅ​ក្នុង ឬ​ក្រៅ​ស្បូន។ ប្រសិនបើ​នៅ​ក្នុង​មិន​អី​ទេ តែ​បើ​ក្រៅ គឺ​ត្រូវ​យក​ចេញ​ទាន់​នៅ​តូច ដើម្បី​កុំឲ្យ​កូន​វិវត្ត​ធំ​ទៅ​ៗ ព្រោះ​កាន់តែ​ធំ ម៉ាក់​ៗ​អាច​មាន​គ្រោះថ្នាក់។

    ២- ត្រីមាស​ទី​២

    នៅ​ពេល​កូន​ចូល​មក​ដល់​ក្នុង​ត្រី​មាស​ទី​២ នេះ គេ​តម្រូវ​ឲ្យ​មើល​អេកូ​ដើម្បី​ចង់​ដឹង​ថា​កូន​មាន​ការ​វិវត្ត​គ្រប់​លក្ខណៈ​ឬ​ក៏​អត់ កូន​ប្រុស ឬ​ស្រី។ ប្រសិនបើ​ពិនិត្យ​ឃើញ​ថា អវយវៈ​មាន​មិន​គ្រប់​នោះ​វេជ្ជបណ្ឌិត​នឹង​ផ្ដល់​ជា​ដំបូន្មាន​ខ្លះ​ៗ​ទាក់ទិន​នឹង​ការ​យក​ចេញ តែ​ការ​សម្រេច​ចិត្ត​ស្ថិត​នៅ​លើ​ម៉ាក់ប៉ា។ ក្នុង​ករណី​នេះ​ទៀត​សោត គ្មាន​ថ្នាំ​ណា​ដែល​អាច​លេប​ទៅ​អាច​បង្គ្រប់​សរីរាង្គ​កូន​ក្នុង​ផ្ទៃ​បាន​ហើយ។

    ៣- ត្រីមាស​ទី​៣

    ចូល​មក​ដល់​ត្រីមាស​ទី​៣ ការ​ពិនិត្យ​អេកូ​គឺ​ធ្វើ​ឡើង ដើម្បី​ចង់​ដឹង​ថា​កូន​បង្វិល​ក្បាល​ហើយ​ឬ​នៅ? មាន​សុក​រុំ​ក​អត់?

    ៤- ត្រៀម​សម្រាល

    មុន​សម្រាល​នេះ​ក៏​សំខាន់​ដែរ គឺ​ដើម្បី​ចង់​ច្បាស់​ថា​កូន​បង្វិល​ចំ​ឬ​នៅ? ទឹក​ភ្លោះ​យ៉ាង​ម៉េច​ហើយ? តើ​អាច​កើត​ដោយ​ធម្មជាតិ ឬ​កើត​ដោយ​វះកាត់?

    វេជ្ជបណ្ឌិត គាន់ អូន ក៏​បន្ថែម​ទៀត​ថា សម្រាប់​អ្នក​ដែល​មាន​ជីវភាព​ធូរធារ​អាច​មក​ផ្ទៀងផ្ទាត់​រាល់​ខែ ព្រោះ​កាលណា​ដឹង​លទ្ធផល ឬ​បញ្ហា​មុន​អាច​ជួយ​បាន​ច្រើន ជាពិសេស​ក្នុង​ត្រីមាស​ទី​១ និង​២ ព្រោះ​ពេល​នោះ​កូន​នៅ​តូច​បើ​មាន​ភាព​មិន​ប្រក្រតី​របស់​គភ៌ ឬ​សុខភាព​មិន​ល្អ គ្រូពេទ្យ​នឹង​ឲ្យ​ដំបូន្មាន​ទៅ​ម្ដាយ​គួរតែ​បញ្ឈប់​គភ៌។ តែ​ប្រសិន​បើ​ទុក​នៅ​រហូត​ដល់​កូន​ធំ​ហានិភ័យ​ចំពោះ​ម៉ាក់​ៗ​មាន​ច្រើន។ មួយ​វិញ​ទៀត ប្រសិនបើ​គភ៌​មាន​បញ្ហា​មិន​ស្រួល​ណា​មួយ​ ត​ម្រូវឲ្យពិនិត្យអេកូ​កាន់តែ​ញឹក ដើម្បី​តាមដាន និង​ចង់​ដឹង​ស្ថានភាព​បន្ត។

    អត្ថបទពាក់ព័ន្ធ៖ ​ពិនិត្យ​អេកូ​ពេល​ព​ពោះ មាន​ប្រយោជន៍​ច្រើន​ណាស់

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម