backup og meta

មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    មានរឿងអ្វីក៏ដោយ ពេលពពោះម៉ាក់ៗមិនត្រូវស្មុគស្មាញទេ ប៉ះពាល់កូនខ្លាំងណាស់

    ពពោះ​រយៈពេល ៩ខែ១០ថ្ងៃ ម៉ាក់ៗត្រូវ​ធ្វើ​ចិត្ត​ឲ្យ​សប្បាយ​រីករាយ មិន​ត្រូវ​ស្មុគស្មាញ ឬ​ស្ត្រេស​ពេក​ទេ ព្រោះ​អាច​ប៉ះពាល់​ដល់​ក្នុង​ពោះ។

    តាម​ការ​ពន្យល់​របស់​លោកស្រី អ៊ួង លីដា នាយ​សាល ផ្នែក​បន្ទប់​សម្រាល នៃ​មជ្ឈមណ្ឌល​ជាតិ​គាំពារ មាតា និង​ទារក អារម្មណ៍​ស្មុគ​ស្មាញ​ពេល​ពពោះ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល​ផង ប៉ះពាល់​ដល់ការ​លូតលាស់​កូន​ក្នុង​ផ្ទៃ​ទៀត​ផង។

    ហេតុអី​ម៉ាក់ៗ​តាន​តឹង​អារម្មណ៍​ពេល​ពពោះ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​កើត​កូន​ស្រួល ឬពិបាក? លោកស្រី អ៊ួង លីដា ថា តែ​កាលណា​ម្តាយ​ពិបាក​ចិត្ត ស្មុគស្មាញ​ច្រើន នោះ​កូន​ក្នុង​ពោះ​ក៏​ស្មុគ​ស្មាញ ស្ត្រេស​ទៅ​តាម​នោះ​ដែរ អ៊ីចឹង​ហើយ​ពេល​ពពោះ​ទោះ​ជា​លំបាក ឬ​ជួប​បញ្ហា​មិន​សប្បាយ​ចិត្ត ក៏​ម៉ាក់ៗ​ត្រូវ​ចេះ​ទប់​អារម្មណ៍ ធ្វើ​ចិត្ត​ឲ្យ​រីករាយ ទើប​មិន​ប៉ះ​ទង្គិច​ដល់​ផ្លូវ​ចិត្ត​យើង​ផង ផ្លូវ​ចិត្ត​កូន​យើង​ទៀត។

    ពាក់​ព័ន្ធ​នឹង​អារម្មណ៍​តាន​តឹង​ពេល​ពពោះ អាច​ប៉ះពាល់​ដល់​ការ​វិវត្ត​កូន​ក្នុង​ពោះ​វិញ លោក​ស្រី អ៊ួង លីដា ​រៀប​រាប់​ថា មាន​ច្រើន​ករណី​ណាស់ ដូចជា​ម៉ាក់ៗ​ពិបាក​ចិត្ត​ពេក អាច​ឲ្យ​រលូត កូន​កើត​មក​មិន​រីករាយ ឬ​អាច​មាន​ការ​ប៉ះ​ទង្គិច​ផ្លូវ​ចិត្ត​ ធ្វើឲ្យប៉ះពាល់​ដល់​ការ​ចងចាំ និង​ការវិវត្តខួរក្បាលកូន​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ 

    ពពោះ-ផ្លូវចិត្ត

    អ័រម៉ូន​ប្រែប្រួល​ពល​ពពោះ ធ្វើ​ឲ្យ​អារម្មណ៍​ស្រីៗ​យើង​ប្រែប្រួល​ទៅ​ជា​ឆាប់​ខឹង​មួរម៉ៅ ឯ​អ្នក​ខ្លះ​ទៀត​មាន​បញ្ហា​ក្នុង​គ្រួសារ ឬ​សម្ពាធ​ការងារ​ជាដើម ធ្វើ​ឲ្យ​ផ្លូវចិត្ត​កាន់​តែ​ស្មុគស្មាញ។ បើ​ជួប​បញ្ហា​ស្មុគស្មាញ​ណាមួយ​ពិបាក​ខ្លាំង មិន​អាច​ធ្វើ​អារម្មណ៍​ម្នាក់​ឯង​បាន ម៉ាក់ៗ​អាច​រំសាយ​អារម្មណ៍​តាន​តឹង​ទាំង​នោះ​ជាមួយ​នរណា​ម្នាក់​ដែល​អាច​ជួយ​យើង​បាន ដូចជា ប្តី សមាជិក​គ្រួសារ​ណា​ម្នាក់ ឬ​ក៏​មិត្តភក្តិ​ជិតស្និទ្ធ មិន​ត្រូវ​ពិបាក​ចិត្ត​តែ​ម្នាក់​ឯង​នោះ​ទេ ធ្វើ​បែប​នេះ​ទើប​ផ្លូវចិត្ត​យើង​មិន​រង​សម្ពាធ ប៉ះពាល់​ដល់​កូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 13, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម