គ្រូពេទ្យតែងណែនាំស្រីៗមានផ្ទៃពោះកុំឲ្យញ៉ាំប្រៃពេលពពោះ ចំណែកឯការញ៉ាំចំណីអាហារ ឬភេសជ្ជៈផ្អែមៗច្រើនពេកក៏មិនល្អនោះដែរ។ បើតាមលោកស្រីវេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេសរោគស្ត្រី និងសម្ភព បម្រើការងារនៅមន្ទីរសម្រាកព្យាបាល និងសម្ភពមាតា ការញ៉ាំផ្អែមពេលពពោះអាចបង្កនូវហានិភ័យមួយចំនួនខាងក្រោម។