backup og meta

សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 22, 2022

    សម្រាលកូនរួច ស្អំទឹកកកលើពោះ ល្អ ឬមិនល្អ?

    ក្រោយ​សម្រាល​កូន​ភ្លាមៗ ក្បាល​ពោះ​ម៉ាក់ៗ​​នៅ​ធំ ហើយ​ឈឺ​ស្បូន​ទៀត អ៊ីចឹង​ទើប​មាន​​ស្រីៗ​ខ្លះ​ស្អំ​ថ្មក្តៅ ស្អំទឹកក្តៅ ស្អំទឹកកក ជាដើម។ ចំពោះ​ការ​ស្បំ​ថ្ម​ក្តៅ​លើ​ពោះ​ជា​ទម្លាប់​របស់​ចាស់​បុរាណ តែ​ពេទ្យ​មិន​ឲ្យ​បន្ត​ធ្វើ​បែប​នេះ​ទៀត​ឡើយ តែ​អ្វី​ដែល​ជា​មន្ទិល​របស់​ស្រីៗ​គ្នា​យើង​នោះ គឺ​ការ​ស្អំ​ទឹកកក​លើ​ពោះ​ក្រោយ​សម្រាល តើ​អាច​ស្អំ​បាន​អត់?

    ចម្លើយ​ចំពោះ​សំណួរ​ថា ក្រោយ​សម្រាល​កូន​រួច ស្អំ​ទឹកកក​លើ​ពោះ ល្អ ឬ​មិន​ល្អ នោះ លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី នៅ​មន្ទីរពេទ្យ​សម្រាក​ព្យាបាល និង​សម្ភព មាតា បកស្រាយ​ថា ការ​ដែល​ស្រីៗ​សម្រាល​កូន​រួច​ស្អំ​ទឹកកក​នោះ ដោយសារ​តែ​ស្បូន​កន្ត្រាក់​ ធ្វើ​ឈឺ​ចាប់​ខ្លាំង​ពេក មិន​អាច​ទ្រាំ​បាន ទើប​ធ្វើ​បែប​នេះ។

    ចំពោះ​ស្ត្រី​ដែល​សម្រាល​កូន​ដោយ​វះកាត់​វិញ លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស​បារាំង​រូប​នេះ បញ្ជាក់​ថា ការ​ស្អំ​ទឹកកក​លើ​ពោះ​អាច​សើម​ដល់​មុខ​របួស មាន​បញ្ហា​ទៅ​វិញ​ទេ បើ​សិន​ជា​បិទ​បង់​ស្អិត​មិន​ជិត​ល្អ។

    ទោះ​ជា​ការ​ស្អំ​ទឹកកក អាច​ជួយ​បំបាត់​ការ​ឈឺ​ស្បូនខ្លះៗ​​ក៏​ពិត​មែន តែ​លោកស្រី​វេជ្ជបណ្ឌិត​បញ្ជាក់​ថា នា​ពេល​បច្ចុប្បន្ន ស្រីៗ​ក្រោយ​សម្រាល​កូន​រួច​អាច​ញ៉ាំ​ថ្នាំ ឬ​ចាក់​ថ្នាំ​បំបាត់​ការ​ឈឺចាប់​បាន មិន​ចាំបាច់​ស្អំ​ទឹកកក​នោះ​ទេ។

    អត្ថបទគួរអាន៖

    នៅ​ប្រទេស​ជឿន​លឿន​ផ្សេង​ទៀត លោកស្រី​វេជ្ជបណ្ឌិត​ថា ក្រោយ​សម្រាល​កូន​រួច ស្រីៗ​មិន​ស្អំ​ថ្ម ស្អំ​ទឹកកក ឬ​ទឹកក្តៅ​នោះ​ទេ ព្រោះ​ការ​ស្អំ​ទៅ​ក្តៅ​ពេក ឬ​ត្រជាក់​ខ្លាំង​ពេក ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ស្បែក​ពោះ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម