backup og meta

ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2022

    ក្រោយសម្រាលកូនចេញពីពេទ្យ ម៉ាក់ៗចង់ចាក់ថ្នាំឲ្យសាច់ស្អាតបានអត់?

    មាន​ម៉ាក់​ៗ​ដែល​សម្រាល​កូន​រួច​ជាច្រើន ក្រោយ​ចេញ​ពី​ពេទ្យ​ពេល​ទៅ​ដល់​ផ្ទះ​បាន​ហៅ​ពេទ្យ​ដទៃ​ទៀត​មក​ចាក់​ថ្នាំ ដោយ​យល់​ឃើញ​ថា​អាច​ជួយ​ឲ្យ​ស្បែក​ស្អាត សរសៃសសូង​ឆាប់​រឹងមាំ។ តែ​​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ថា​មិន​បាច់ចាក់​ក៏​បាន​ដែរ។

    វេជ្ជបណ្ឌិត បន្ត​ទៀត​ថា​រឿង​ចាក់​ថ្នាំ​បន្ទាប់​ពី​ចេញ​ពី​ពេទ្យ​មិន​មែន​ជា​រឿង​ចាំបាច់​​នោះ​ទេ ព្រោះ​វា​មិន​អាច​ជួយ​អ្វី​បាន​ច្រើន ឬ​ជួយ​ឲ្យ​សាច់​ស្អាតឡើយ។ លោក​ក៏​​ឲ្យ​ដឹង​ទៀត​ថា ថ្នាំ​គ្រាប់​ជាតិ​ដែកដែល​គ្រូពេទ្យ​ចេញ​វេជ្ជបញ្ជា​ឲ្យ​លេបគឺគ្រប់គ្រាន់​ហើយ។ ក្រៅ​ពី​ថ្នាំ​គ្រាប់​ជាតិ​ដែក​បំបាត់​ភាព​ស្លេកស្លាំង ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ​ថា របប​អាហារ​សម្បូរ​ជីវជាតិ បូក​រួម​ការ​សម្រាក​គ្រប់គ្រាន់​នឹង​ជួយ​ឲ្យ​ម៉ាក់​ៗ​ស្រស់​ថ្លា​ដោយ​ខ្លួនឯង។

    សម្រាលកូន

    ប៉ុន្តែ​បើ​ម៉ាក់ៗ​ណា​នៅតែចង់​ចាក់ថ្នាំ ក៏​មិន​អី​ដែរ គ្រាន់តែ​ត្រូវ​ដឹង​ពី​ប្រភេទ​ថ្នាំ​នោះ​ថា​វា​ជំនួយអ្វី​ចំពោះ​សុខភាព​ ឬ​អត់ ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត​ថា​ក្រោយ​ចាក់គ្មាន​បញ្ហា និង​មិន​ចំណាយ​ប្រាក់​អត់​ប្រយោជន៍។

    គណនាថ្ងៃសម្រាលកូន

    គណនាទម្ងន់ស្ត្រីអំឡុងពពោះ

    លោក​ក៏​បាន​បញ្ជាក់​ដែរ​ថា ថ្នាំ​ដែល​គ្រូពេទ្យ​ដើរ​ចាក់​តាម​ផ្ទះ​នោះ​មិន​អាច​ជួយ​អ្វី​ដល់​យើង​ខ្លាំង​ជាង​ចំណីចំណុក​ឡើយ ព្រោះ​ថា​អាហារ ​ផ្លែឈើ​ទើប​មាន​វីតាមីន និង​សារធាតុ​ចិញ្ចឹម​ផ្ដល់​ឲ្យ​រាងកាយ​បាន​ល្អ។ មួយ​វិញ​ទៀត ​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ក៏​ប្រាប់​ឲ្យ​ម៉ាក់​ៗ​សម្អាត​ខ្លួន​ប្រាណ ដោយ​ងូតទឹក​ផ្លាស់ប្ដូរ​សម្លៀកបំពាក់​ឲ្យ​បាន​ជាប្រចាំ ហាត់ប្រាណទើប​មាន​អនាម័យ​ចំពោះ​ខ្លួន និង​កូន។

    អត្ថបទគួរអាន៖

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Sep 22, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម