backup og meta

បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Jan 31, 2020

    បើមានបញ្ហាសុកពាំងមាត់ស្បូន មានសញ្ញាអ្វីខ្លះទៅ?

    ជា​ទូទៅ​បើ​មាន​បញ្ហា​សុក​ពាំង​មាត់​ស្បូន ភាគច្រើន​គឺ​យើង​អាច​ដឹង​នៅ​ពេល​ពិនិត្យ​អេកូ។ តែ​បើ​តាម​លោក​វេជ្ជបណ្ឌិត ចាន់ ស៊ីណេត ប្រធាន​ផ្នែក​សម្ភព​នៃ​មន្ទីរពេទ្យ​បង្អែក​មិត្តភាព​កម្ពុជា-ចិន សែន​សុខ បាន​ឲ្យ​ដឹង​ថា មុន​ពេល​អេកូ​ឃើញ យើង​ក៏​អាច​ដឹង​តាម​រយៈ​រោគសញ្ញា​ខ្លះ​ៗ និង​ពេលខ្លះ​ស្រ្តី​អាច​ពុំ​មាន​រោគសញ្ញា​អ្វី​ទាំងអស់។ សម្រាប់​​បញ្ហា​បែប​នេះ អាច​មើល​ដឹង​ពីសប្ដាហ៍​ទី ២០ ឡើង​ទៅ តាម​រយៈ​​អេកូ​មើល​ឃើញ​ច្បាស់ ហើយ​ករណី​សុក​ពាំង​មាត់​ស្បូន ខ្លះ​ក៏អាច​ស្ដែង​តាម​រយៈ​រោគសញ្ញា​មួយ​ចំនួន​ដូចខាង​ក្រោម៖

    – មាន​អារម្មណ៍​ធ្ងន់​ៗ​ពោះ​ខាងក្រោម

    – មាន​ធ្លាក់​ឈាម​ភ្លាម​ៗ​ដោយ​គ្មាន​មូលហេតុ​ ពណ៌​ក្រហម​ស្រស់ ដែល​ជាទូទៅ​កើត​មាន​ច្រើន​ដង​ពេល​ពពោះ ហើយ​ពុំ​មាន​ការ​ឈឺពោះ

    – មាន​ភាព​ស្លេកស្លាំង ជីពចរ​ដើរ​ញាប់ សម្ពាធ​ឈាម​ទាប ​ក្នុង​ករណី​មាន​ការ​ធ្លាក់​ឈាម​ច្រើន និងឈានទៅដល់ស្ហុកក៏មាន

    – ចុក​រួយចង្កេះ

    – កន្ត្រាក់ ឬ​ចំកោង​ស្បូន។

    ចំណែក​មូលហេតុ​នាំ​ឲ្យ​សុក​ពាំង​មាត់​ស្បូន អាច​មក​ពី​មូលហេតុ​ច្រើន​យ៉ាង ដោយ​លោក​វេជ្ជបណ្ឌិត​យោង​ទៅ​លើ​ការ​សិក្សា​ស្រាវ​ជ្រាវ​ផ្សេងៗ ដែល​ក្នុង​នោះ​មាន ករណី​មិន​ដឹង​មូលហេតុ​ប្រមាណ ២០-៣០% ករណី​ចៃដន្យ ២០-៣០% និង ២០-៣០% ទៀត​កើត​ឡើង​ដោយសារ​ម៉ាក់​ៗ​រំលូត ឬ​មាន​កូន​ញឹក​ពេក មាន​ដុំ​ស្បូន រលាក​ដៃ​ស្បូន​ជា​ដើម។

    ដូចនេះ​ពេល​មាន​រោគ​សញ្ញា​ណា​មួយ​គួរតែ​ប្រញាប់​ទៅ​ជួប​ជាមួយគ្រូពេទ្យ ហើយ​បើ​មាន​សុក​ពាំង​មាត់​ស្បូន​ ត្រូវ​តាមដាន​សុខភាព​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ដិតដល់ និង​ថ្នម​ខ្លួន​ខ្លាំង​ជាង​ធម្មតា ព្រោះ​ងាយ​នឹង​ធ្លាក់​ឈាមខ្លាំង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Jan 31, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម