backup og meta

គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Mar 03, 2020

    គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន

    គ្រូពេទ្យថា សម្រាលកូនរួចឆ្អើរភ្លើង គ្រោះថ្នាក់ទាំងម្ដាយទាំងកូន

    បើ​ទោះ​ជា​បច្ចេកទេស​ពេទ្យ​ជឿនលឿន​ក៏​ដោយ តែ​ម៉ាក់​ៗ​នៅ​ស្រុក​ខ្មែរ​យើង​មួយចំនួន​នៅតែ​ប្រកាន់ខ្ជាប់​របៀប​បុរាណ​ខ្លះ​ៗ ដូចជាផឹកថ្នាំឫសឈើ និងចំណាំងឈើ ស្រាថ្នាំ ហើយរឿងមួយសំខាន់មួយទៀត គឺអាំងភ្លើងដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេស​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា ទង្វើ​បែប​នោះ​មិន​ត្រឹម​តែ​នាំឲ្យ​ប៉ះពាល់​សុខភាព​ម្តាយ​​ប៉ុណ្ណោះ​ទេ កូន​តូច​នៅ​ក្បែរ​នោះ ក៏​រងគ្រោះ​ដូចគ្នា​ដែរ។

    ១- ផលប៉ះពាល់​ចំពោះ​ម៉ាក់​ៗ

    • ស្រូប​ជាតិ​ពុល​ចូល​ក្នុង​សួត
    • ពុល​ផ្សែង​ភ្លើង
    • ប៉ះពាល់​ភ្នែក
    • ស្ងួត​ស្បែក
    • គ្រោះថ្នាក់​ដោយ​ការ​រលាក ឬ​ឆេះ​ជាយថាហេតុ
    • សុខភាព​កាន់តែ​ខ្សោយ​ខ្លាំង​ដោយ​ខ្លួន​ប្រឹង​ទប់​នឹង​កម្ដៅ
    • សម្ពាធឈាមចុះ
    • ឈឺក្បាល វិលមុខ
    • ចង់ក្អួតចង្អោរ
    • ខ្សោះជាតិទឹក
    • ងាយ​មាន​ការ​ធ្លាក់​ឈាមក្រោយ​សម្រាល
    • គ្មានកម្លាំងកំហែង។

    សម្រាលកូន

    ២- ផលប៉ះពាល់​ចំពោះ​កូន

    ក្នុង​ករណី​ម៉ាក់ៗ​សម្រាល​កូន​ហើយ​ ឆ្អើរ​ភ្លើង ហើយ​ទុក​កូន​តូច​នៅ​ក្បែរ​នោះ​ដែរ អាចនឹងមាន​ផល​ប៉ះពាល់​ដូចគ្នា។

    • ឈ្លក់​ផ្សែង​ភ្លើង
    • ស្រូប​ជាតិ​ពុល​ចូល​ក្នុង​សួត
    • ប៉ះពាល់​ភ្នែក
    • ប៉ះពាល់​ដល់​ការ​លូតលាស់ ​និង​ខួរក្បាល។

    លោក​វេជ្ជបណ្ឌិត​បាន​ផ្ដាំ​ថា ក្រោយ​សម្រាល​កូន​រួច​មិន​តម្រូវ​ឲ្យ​មាន​ការ​ឆ្អើរភ្លើង​នោះ​ទេ ម៉ាក់ៗ​គ្រាន់តែ​សម្រាក និង​ញាំ​អាហារ​សម្បូរ​ជីវជាតិ​ឲ្យ​​គ្រប់គ្រាន់​។ មួយ​វិញ​ទៀត​ ក្រោយ​សម្រាល​កូន​បាន​មួយ​សប្ដាហ៍​អាច​ចាប់​ផ្ដើម​ហាត់ប្រាណ និង​ធ្វើការ​ងារ​ផ្ទះ​តិចតួច​បានហើយ ការ​ធ្វើ​ដូចនេះ​ជួយ​ឲ្យ​សុខភាព​ល្អ និង​សម្រស់​ត្រឡប់​មក​ស្អាត​វិញ​លឿន​។

    អត្ថបទពាក់ព័ន្ធ

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Mar 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម