backup og meta

ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2020

    ទម្លាប់ល្អៗ ជួយឲ្យកូនកើតមកសុខភាពល្អ ហើយឆ្លាត

    កូន​ក្នុងផ្ទៃ​លូតលាស់​បាន​ល្អ កើត​មក​មាន​ប្រាជ្ញា​វាងវៃ មាន​កត្តា​រួម​ផ្សំ​ច្រើន ក្នុង​នោះ​មាន​ទាំង​កត្តា​សុខភាព​ម្តាយ ការ​បំប៉ន​ចំណី​អាហារ ការ​ថែទាំ​សុខភាព រួម​ទាំង​សកម្មភាព​ផ្សេងៗ។ ខាង​ក្រោម​នេះ ជា​គន្លឹះ​ខ្លះៗ សម្រាប់​ម៉ាក់ៗ​ដែល​​កំពុង​តែ​មាន​ផ្ទៃពោះ ត្រូវ​ធ្វើ​ដើម្បី​ជួយ​ឲ្យ​កូន​កើត​មក​សុខភាព​ល្អ ហើយ​ឆ្លាត។

    ១. ញ៉ាំអាហារចម្រុះមុខ

    អាហារ​ចម្រុះ​មុខ​មាន ត្រី សាច់ ស៊ុត បន្លែ និង​ផ្លែឈើ ល្អ​ខ្លាំង​ណាស់​សម្រាប់​ស្ត្រី​មាន​ផ្ទៃ​ពោះ។ ត្រី សាច់ ស៊ុត ផ្តល់​នូវ​ពពួក​ប្រូតេអ៊ីនដែល​ជា​ប្រភព​នៃ​អាមីណូ​អាស៊ីដ សម្រាប់​ចិញ្ចឹម​សរីរាង្គ​កាយ​ស្ត្រី​មាន​ផ្ទៃ​ពោះ និង​កូន​ក្នុង​ផ្ទៃ​ឲ្យ​លូតលាស់​ល្អ ជាពិសេស​ជួយ​ដល់​ការ​វិវត្ត​ខួរក្បាល​របស់​ទារក និងបង្កើន​គ្រាប់​ឈាម​ក្រហម ឯ​​បន្លែ​ផ្លែឈើ វា​ផ្តល់​នូវ​វីតាមីន សារធាតុ​រ៉ែ និង​ជាតិ​កាក​សរសៃ ជួយ​ឲ្យ​ប្រព័ន្ធ​ការពារ​រាងកាយ​រឹង​មាំ សម្រួល​ការ​រំលាយ​អាហារ កាត់​បន្ថយ​បញ្ហា​ទល់​លាមក

    ២. ញ៉ាំ​ថ្នាំ​វីតាមីន និងជាតិរ៉ែ

    ថ្នាំ​វីតាមីន​សម្រាប់​ស្ត្រីព​ពោះ មាន​​វីតាមីន​ចម្រុះ​មុខ ជាតិរ៉ែ ជាតិ​​ដែក និង​អាស៊ីដហ្វូលិក ដែល​​ស្ត្រី​មានផ្ទៃ​ពោះ​អាច​ញ៉ាំ​ប្រចាំ​ថ្ងៃ បន្ថែម​ពី​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​ខ្លួន បង្កើន​គ្រាប់​ឈាម​ក្រហម​ក្នុង​ខ្លួន កាត់​បន្ថយ​ភាព​ស្លេក​ស្លាំង​ជា​ដើម។

    ៣. និយាយ​លេង​ជាមួយ​កូន​ឲ្យ​បាន​ច្រើន

    ម៉ាក់​ប៉ា​មួយ​ចំនួន​ប្រហែល​ជា​មិន​សូវ​និយាយ​លេង​ជាមួយ​ក្នុង​ពោះ​នោះ​ទេ ដោយ​គិត​ថា គេ​មិន​ទាន់​អាច​ស្តាប់​សំឡេង​បាន តែ​តាម​ពិត​ទៅ​កូន​ក្នុង​ផ្ទៃ​អាច​ស្តាប់​ឮ​សំឡេង​យើង​បាន​តាំង​ពី​អាយុ ២៧​សប្តាហ៍​មក​ម្ល៉េះ។ ការ​ដែល​ម៉ាក់ប៉ា​ព្យាយាម​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន​តាំង​ពី​នៅ​ក្នុង​ពោះ ធ្វើ​ឲ្យ​កូន​រីករាយ ថែម​ទាំង​ជួយ​ដល់​ការ​លូតលាស់​ផ្នែក​ខួរក្បាល។

    បន្ថែម​ពី​ការ​និយាយ​លេង យើង​អាច​អាន​សៀវភៅ ឬ​រឿង​និទាន​ឲ្យ​កូន​ស្តាប់​តាំង​ពី​នៅ​ក្នុង​ពោះ ក៏​ជា​វិធីមួយ​ដែល​ជួយ​ឲ្យ​ពួកគេ​ឆ្លាត​ដែរ ទោះ​ជា​កូន​យើង​មិន​ដឹង​ពី​អត្ថន័យ ឬ​ពាក្យ​ពេចន៍​ដែល​យើង​អាន​ក៏​ដោយ។

    ៤. ចាក់​ចម្រៀង​ឲ្យ​កូន​ស្តាប់

    តន្ត្រី​ធ្វើ​ឲ្យ​យើង​សប្បាយ​រីករាយ បាត់​អស់​ទុក្ខ​កង្វល់ ក្រៅ​ពី​និយាយ​ជាមួយ​កូន​ឲ្យ​បាន​ច្រើន ម៉ាក់ប៉ា​គួរ​តែ​រក​ចម្រៀង​ណា​ពីរោះៗ សប្បាយៗ ចាក់​ឲ្យ​នៅ​ក្នុង​ពោះ​ស្តាប់ ទើប​កូន​យើង​មាន​អារម្មណ៍​ស្រស់ស្រាយ ឯ​ខួរ​ក្បាល​ក៏​ភ្លឺថ្លា​ទៅ​តាម​នោះ​ដែរ។

    ៥. អង្អែល​ក្បាល​ពោះ​ម្តាយ

    ការ​អង្អែល​ក្បាល​ពោះ​ម្តាយ​ថ្នមៗ ជា​សកម្មភាព​បង្កើន​ភាព​ស្និទ្ធស្នាល និង​ភាព​កក់​ក្តៅ​ដល់​កូន។ ម៉ាក់ៗ​អាច​អង្អែល​ក្បាល​ពោះ​ខ្លួន​ឯង ឬ​ក៏​ប៉ាៗ​ឧស្សាហ៍​អង្អែល​ក្បាល​ពោះ​ម៉ាក់ៗ​ក៏​បាន ដែល​ការ​ធ្វើ​បែប​នេះ ម៉ាក់​ក៏​កក់​ក្តៅ កូន​ក៏​កក់​ក្តៅ។

    ៦. ធ្វើ​ចិត្ត​ឲ្យ​រីករាយ

    ស្រីៗ​ពពោះ​ផ្លូវ​ចិត្ត​មិន​សូវ​ល្អ​ប៉ុន្មាន​ទេ ដោយសារ​តែ​អ័រម៉ូន​ផ្លាស់ប្តូរ រាង​កាយ​ប្រែប្រួល ណា​មួយ​ជួប​អាការៈ​ចាញ់​កូន​ទៀត អ៊ីចឹង​ហើយ​ងាយ​នឹង​​ឆាប់​ខឹង​មួរម៉ៅ អាច​ជះឥទ្ធិពល​មិន​ល្អ​ដល់​កូន​ផ្ទៃ។ តែ​ទោះ​យ៉ាង​ណា​យើង​អាច​ក្រែ​ប្រែ​ស្ថានការណ៍​ទាំង​នោះ​បាន ដោយ​ម៉ាក់ៗ​ព្យាយាម​ធ្វើ​ចិត្ត​ឲ្យ​រីករាយ ឯ​ប៉ាៗ​វិញ​គួរ​តែ​ធ្វើ​រឿង​ល្អៗ ឲ្យ​ប្រពន្ធ​​សប្បាយ​​ចិត្ត ឬ​ក៏​ឧស្សាហ៍​នៅ​ប្រពន្ធ​ដើរ​លេង។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Mar 26, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម