ក្រសួងសុខាភិបាលបានប្រកាសព័ត៌មានស្ដីពីស្ថានភាពជំងឺគ្រុនឈាមនៅក្នុងប្រទេសកម្ពុជា ដែលគិតចាប់ពីខែមករា-មិថុនា ឆ្នាំ ២០២០ មានអ្នកជំងឺសរុប ៣ ៣៣៩ ករណី និងស្លាប់ ៤ ករណី (អត្រាស្លាប់ ០.៣ ភាគរយ)។ អំឡុងពាក់កណ្ដាលឆ្នាំនេះ ករណីជំងឺគ្រុនឈាមបានថយចុះជាង ៨៤ ភាគរយ បើប្រៀបធៀបជាមួយឆ្នាំ ២០១៩ ក្នុងរយៈពេលដូចគ្នាដែលមាន ២៨ ២៨៥ ករណី និងស្លាប់ ៣២ នាក់។