backup og meta

លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Aug 11, 2020

    លោកជំទាវ ឱ វណ្ណឌីន បកស្រាយករណីអ្នកលាប់ឡើងវិញ តែមិនប្រកាសឲ្យដឹង

    នៅ​ថ្ងៃ​នេះ​ក្រសួង​សុខាភិបាលបាន​ឲ្យ​ដឹង​ថា ពិតជា​មាន​ករណី​លាប់ COVID-19 ឡើង​វិញ​មែន ជា​បុរស​អាយុ ២៩ឆ្នាំ រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ហើយ​ករណី​នេះ​មិនមែន​ថ្មី​សម្រាប់​កម្ពុជា​ឡើយ។

    លោក​ជំទាវ​វេជ្ជបណ្ឌិត ឱ វណ្ណឌីន អ្នក​នាំ​ពាក្យ​ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ថា ករណី​លាប់​ឡើង​វិញ​ធ្លាប់​កើត​មាន​ឡើង​កន្លងមកហើយ ជា​អ្នក​នៅ​ច្រាំង​ចំរះ រាជធានី​ភ្នំពេញ។ ចំណែក​មូលហេតុ​ដែល​ក្រសួង​សុខាភិបាល​មិន​រាប់​បញ្ចូល​ក្នុង​បញ្ជី​អ្នក​ឆ្លង និង​ជា​សះស្បើយ​ថ្មី ព្រោះ​កន្លង​មក​អ្នក​សារព័ត៌មាន​បាន​យល់​ច្រឡំ និង​រាប់​ចំនួន​អ្នក​លាប់​ទៅ​ជា​អ្នក​ឆ្លង​ថ្មី​ទៀត។

    អ្នក​នាំពាក្យ​ក្រសួង​សុខាភិបាល​បញ្ជាក់​ទៀត​ថា របាយការណ៍នៅប្រទេសដទៃក៏គេ​មិន​ប្រាប់ ឬបញ្ចូលករណីលាប់​ឡើង​វិញ​នេះ​ដែរ ហើយ​ការ​លាប់​នេះ​ក៏​មិនមែន​មាន​ងតែ​កម្ពុជា​នោះ​ទេ ពោល​ទាំង​ប្រទេស​ចិន កូរ៉េ ឬ​ប្រទេស​ដទៃ​សុទ្ធតែ​មាន​ដូចគ្នា។

    មូលហេតុ​ដែល​បណ្ដាល​ឲ្យ​លាប់​ឡើង​វិញ អាច​មក​ពី​វីរុស​បាន​សម្ងំ​ក្នុង​ខ្លួន ក្នុង​កម្រិត​ណា​មួយ ​នៃកោសិកា​របស់​មនុស្ស ដែល​មិន​អាច​ធ្វើ​តេស្ត​រក​ឃើញ​បាន ឬ​អាច​ចម្លង​ឡើង​វិញ​ក្នុង​ពេល​ណា​មួយ​ក៏​បាន ហើយ​ឥឡូវ​នេះ បុរស​ខាង​លើ​ក៏​តេស្ត​អវិជ្ជមាន​ម្ដង​ទៀត​ហើយ និង​ស្ថិត​នៅ​ក្រោម​ការ​តាម​ដាន​របស់​គ្រូពេទ្យ។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Aug 11, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម