backup og meta

ក្រសួងចេញវិធានការឲ្យបញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះម៉ាកនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

    ក្រសួងចេញវិធានការឲ្យបញ្ឈប់ជាបន្ទាន់ការនាំចូល និងចែកចាយផលិតផលម្សៅទឹកដោះម៉ាកនេះ

    ក្រសួង​ពាណិជ្ជ​កម្ពុជា​បាន​ដាក់​ចេញ​នូវ​វិធានការ​ចំពោះ​ផលិត​ផល​ម្សៅ​ទឹក​ដោះ​គោ​ម៉ាក Nutrillat ដោយ​តម្រូ​វឲ្យ​ក្រុម​ហ៊ុន Nutrillat Master LM Co., Ltd បញ្ឈប់​ជា​បន្ទាន់​ការ​នាំចូល និង​ចែក​ចាយ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​សម្រាប់​ចិញ្ចឹម​ទារក និង​កុមារ (ពេល​កើត ដល់អាយុ ២៤ខែ) ម៉ាក Nutrillat រហូត​ដល់​មាន​ការ​ជូន​ដំណឹង​ថ្មី។

    ក្នុង​នោះ​ក្រសួង​ក៏​តម្រូវ​ឲ្យ​ប្រមូល​ត្រលប់​មក​វិញ​នូវ​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​ម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ពី​ទីផ្សារ​ស្រុក​ខ្មែរ និង​ប្រគល់​ជូន​នាយកដ្ឋាន ក.ប.ប ដើម្បី​បន្ត​នីតិវិធី។ បន្ថែម​ពី​នោះ​ក៏​តម្រូវ​ឲ្យ​ម្ចាស់​ផ្សារ​ទំនើប ឱសថស្ថាន និង​ហាង​លក់​ទំនិញ​នានា​ទូទាំង​ប្រទេស​ផ្អាក​ជា​បន្ទាន់​ការ​ដាក់​តាំង​លក់​ផលិត​ផលិត​ផល​ម្សៅ​ទឹកដោះ​គោ​ខាង​លើ​ទាំង​អស់ និង​ត្រូវ​ប្រគល់​ជូន​នាយដ្ឋាន ក.ប.ប។

    ការ​ចេញ​វិធានការ​ខាង​លើ ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា ដើម្បី​ទប់​ស្កាត់​ផល​ប៉ះពាល់​ដល់​សុខភាព​ទារក និង​កុមារ​កម្ពុជា ពី​ការ​បំបៅ​កូន​ដោយ​ម្សៅ​ទឹកដោះ​គោ Nutrillat ព្រោះ​ផ្នែក​លើ​លទ្ធផល​វិភាគ​លើ​សំណាក​គំរូ​ម្សៅ​ទឹកដោះ​គោ​ម៉ាក Nutrillat B/N 487, 488, 536, 537, 538 និង 539 ចេញ​ដោយ​មន្ទីរ​ពិសោធន៍​ឯករាជ្យ​មួយ​នៅ​ប្រទេស​សិង្ហបុរី បង្ហាញ​ថា​ទឹក​ដោះ​ទាំង​នោះ​មាន​កម្រិត​ជាតិ​ដែក​តិច​ជាង ០,២៥ មិល្លីក្រាម/១០០ក្រាម ដែល​កម្រិត​នេះ​ទាប​ខ្លាំង​ពី​លក្ខខណ្ឌ​តម្រូវ​អប្បរមា កំណត់​ដោយ​ស្តង់ដារ​កូដិច​អន្តរជាតិ។

    ខាងក្រោមនេះជាសេចក្តីជូនដំណឹងលម្អិតរបស់ក្រសួងពាណិជ្ជកម្ម៖

    ម្សៅទឹកដោះគោ

    ម្សៅទឹកដោះគោ

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 03, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម