backup og meta

ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ចេញអាការៈក្តៅខ្លួន ក្អក ហៀរសម្បោរ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 14, 2020

    ព្រះសង្ឃជាច្រើនអង្គ គង់នៅវត្តស្វាយដង្គំ ស្រុកឯកភ្នំ ចេញអាការៈក្តៅខ្លួន ក្អក ហៀរសម្បោរ

    ប្រភពរូបភាព៖ រឿង ប៊ុនរ៉េត

    ព្រះសង្ឃ​ចំនួន ៤៦អង្គ មាន​ព្រះជន្ម​ពី ១១-១៩ ព្រះវស្សា គង់​នៅ​វត្ត​ស្វាយ​ដង្គំ ស្រុក​ឯកភ្នំ ដែល​និមន្ត​មក​ពី​តាម​ខេត្ត​នានា ដើម្បី​សិក្សា​នៅ​សាលា​ពុទ្ធិក​បឋមសិក្សា ក្នុង​វត្ត​នេះ មាន​អាការៈ​ក្តៅ​ខ្លួន ក្អក ហៀរសម្បោរ រយៈ​ពេល ៦ ថ្ងៃហើយ។

    បើ​តាម​ហ្វេសប៊ុក​ផេក​របស់​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ដែល​ដក​ស្រង់​ប្រភព​ពី​លោក​វេជ្ជបណ្ឌិត រឿង ប៊ុនរ៉េត ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បាត់ដំបង ក្នុង​ចំណោម​ព្រះសង្ឃ​ទាំង ៤៦ អង្គ​ខាង​លើ​នេះ មួយ​ចំនួន​បាន​ធូរស្រាល​ខ្លះៗ​ហើយ។

    បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាង​លើ​នេះ នៅយប់ថ្ងៃទី១៣ កញ្ញា ក្រុម​ការងារ RRT រួមទាំងមន្ត្រីមន្ទីរ​សុខាភិបាល​បាន​ចុះ​ពិនិត្យ​ និង​យក​សំណាក​ចំនួន ២១ អង្គ ចំពោះ​ព្រះ​សង្ឃ​ដែល​នៅ​មាន​កម្តៅទៅវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រ ហើយ​នៅ​ថ្ងៃនេះ ក្រុម​ការងារ​នឹង​បន្ត​ចុះ​យក​សំណាក​ទៀត។ ក្នុងនោះ​ក្រុម​ការងារ​បាន​ណែនាំលោក​អាចារ្យ គណៈ​គ្រប់​គ្រង​សាលាពុទ្ធិកៈ ឱ្យ​ចេះ​អនុវត្ត​នូវ​វិធាន​អនាម័យ​ការពារ​ខ្លួន ពាក់​ម៉ាស់ ឆាន់ទឹកក្តៅ

     

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម