backup og meta

ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19 ១ ករណីថែមទៀត ទើបមកពីអាមេរិក

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    ថ្ងៃនេះកម្ពុជារកឃើញអ្នកឆ្លង COVID-19  ១ ករណីថែមទៀត ទើបមកពីអាមេរិក

    នៅ​ព្រឹក​នេះ​ក្រសួង​សុខាភិបាល​បាន​ប្រកាស​រក​ឃើញ​អ្នក​ឆ្លង COVID-19 ថ្មីថែម ១ ករណី​ទៀត​ហើយ និង​គ្មាន​អ្នក​ជា​សះស្បើយ​ថ្មី​ដែរ។

    សម្រាប់​អ្នក​ដែល​រក​ឃើញ​ផ្ទុក COVID-19 គឺ​ជា​ស្ត្រី​ជនជាតិ​ខ្មែរ អាយុ ៣៣ ឆ្នាំដែល​ទើប​វិល​ត្រឡប់​មក​ពី​សហរដ្ឋអាមេរិក និង​មាន​អាសយដ្ឋាន​នៅ​ឃុំ​ក្ដុល​ដូន​ទាវ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង។ ក្រោយ​ចាកចេញ​ពី​អាមេរិក​បាន​បន្ត​ជើង​ហោះហើរ​នៅ​ប្រទេស​ចិន (តៃវ៉ាន់) ហើយ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ ១៦ ខែ កញ្ញា ឆ្នាំ ២០២០។ បន្ទាប់​មក​ថ្ងៃ ១៩ ខែ កញ្ញា ឆ្នាំ ២០២០ គាត់​បាន​ចាកចេញ​ពី​រាជធានី​ភ្នំពេញ​ទៅ​បាត់ដំបង ក្រោយ​លទ្ធផល​តេស្ត​អវិជ្ជមាន​លើក​ទី​១។

    គួរ​បញ្ជាក់​ថា​ទាល់តែ​ថ្ងៃ​ទី ១៣ នៃ​ការ​ធ្វើ​ចត្តាឡីស័ក​នៅ​ផ្ទះ​របស់​ស្ត្រី​រូប​នោះ​គឺ​ត្រូវ​នឹង​ថ្ងៃ ៣០ ខែ កញ្ញា ឆ្នាំ ២០២០ ទើប​រក​ឃើញ​ថា​មាន​ផ្ទុក​COVID-19។ ចំណែក​មិត្តភ័ក្ដិ ២ នាក់​របស់​ស្ត្រី​រូប​នោះ​ដែល​បាន​មក​ដឹក​ពី​ភ្នំពេញ​ទៅ​បាត់ដំបង និង​មាន​សាច់ញាតិ​គ្រួសារ ៥ នាក់​ទៀត​បាន​ប៉ះពាល់​ផ្ទាល់។

    សរុប​តួ​លេខ​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​កម្ពុជា​មាន ២៧៧ នាក់ (ស្ត្រី៥៥នាក់ និង​បុរស ២២២ នាក់) ក្នុង​នោះ​ព្យាបាល​សះ​ស្បើយ​មាន​ចំនួន ២៧៥ នាក់ មាន ១ នាក់​សម្រាក​ព្យាបាល​នៅមន្ទីរពេទ្យ​បង្អែក​ចាក់អង្រែ ហើយ ១ នាក់​កំពុងសម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​សៀមរាប និង ១ នាក់​ទៀត​សម្រាល​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង។

    COVID-19 COVID-19

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Try Ravi · កែ Oct 02, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម