ក្នុងករណីជំងឺនេះស្រាល អាចជាសះស្បើយពី ៧-១០ថ្ងៃ ដោយគ្រាន់តែញ៉ាំទឹកឲ្យបានច្រើន ប្រើថ្នាំបញ្ចុះកម្តៅ និងបំបាត់ការឈឺចាប់បណ្តាលមកពីពងបែកក្នុងមាត់ ម៉ាក់ប៉ាមិនត្រូវថ្នាំអាស្ពីរីន ដើម្បីបញ្ចុះកម្តៅកូនឡើយ។
២- ផលវិបាកជំងឺពងបែកដៃជើង និងមាត់
ជំងឺពងបែកដៃជើង និងមាត់ ក៏អាចបង្កជាផលវិបាកធ្ងន់ធ្ងរដែរ ប៉ុន្តែជាករណីកម្រប៉ុណ្ណោះ។ ផលវិបាកទាំងនោះរួមមាន អូនតូចអាចហត់ ប្រកាច់ ឬកន្ត្រាក់ដៃជើង ហើយជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈទឹកមាត់ កំហាក និងសំបោរ ទឹករងៃចេញពីពងបែក លាមកអ្នកជំងឺ។