backup og meta

តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    តិចនិកបញ្ចុះ​កម្តៅ​កូន​តូចៗ​ពេលក្តៅ​ខ្លួន​ខ្លាំង មិន​​​ឲ្យ​​​​​គ្រោះ​ថ្នាក់​ដល់​ជីវិត

    ក្មេងៗ​ឧស្សាហ៍​ក្តៅខ្លួន​ណាស់ ម៉ាក់ប៉ា​ត្រូវ​ប្រយ័ត្ន​ប្រយែង និង​ដឹង​ពី​វិធី​ជួយ​កូន​តូចៗ​ពេល​មាន​អាការៈ​ក្តៅ​ខ្លួន​ខ្លាំង អាច​ឈាន​ដល់​ប្រកាច់​បាត់បង់​ស្មារតី។

    ក្មេងកើនកម្តៅប៉ុន្មានទើបចាត់ទុកក្តៅខ្លួន?

    ជា​ទូទៅ​​សីតុណ្ហភាព​​ក្នុង​​ខ្លួន​ក្មេងប្រប្រួលទៅតាមអាយុ ដែលជាធម្មតានៅ​ចន្លោះពី ៣៦,៤-៣៧ អង្សារសេ អ៊ីចឹង​កាលណា​មាន​កម្តៅ​ចាប់​ពី ៣៨ អង្សារសេ​ឡើង​ទៅ ចាត់​ទុក​ថាអូន​តូច​ក្តៅ​ខ្លួន​ហើយ។ អូន​តូច​ក្តៅ​ខ្លួន​ល្មមៗ នៅ​លេង ញ៉ាំ​ធម្មតា គ្មាន​បញ្ហា​ចោទទេ គ្រាន់​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ​ទៅ ​វិលទៅ​សភាព​ធម្មតា​វិញ​ហើយ។

    កូន​តូច​ក្តៅ​ខ្លួនខ្លាំងធ្វើម៉េច?

    បើ​សិន​ជាអូនតូច​ក្តៅ​ខ្លួន​ខ្លាំងចាប់ពី ៣៨,៥ អង្សារសេ ​លើស​ពី​២ថ្ងៃ ហើយ​មិន​ញ៉ាំ លែង​សូវ​សកម្ម​ដូច​មុន ម៉ាក់ប៉ា​ត្រូវប្រញាប់​នាំកូន​ទៅ​ពេទ្យ តែភ្លាមៗ​យើង​អាច​ជួយ​បញ្ចុះ​កម្តៅ​កូន​តាម​វិធី​ខាង​ក្រោម​នេះ ដើម្បី​កុំ​​ឲ្យ​អាអូន​ក្តៅ​ខ្លួន​កាន់​តែ​ខ្លាំង ឈាន​ដល់​ប្រកាច់។

    – មិន​ត្រូវ​ឲ្យ​កូនពាក់​ខោអាវ​ជិត និង​ក្រាស់ៗ

    – ឲ្យ​អូនតូច​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន

    – ឲ្យកូន​ញ៉ាំ​ថ្នាំ​បញ្ចុះ​កម្តៅ (មិន​ត្រូវ​​ឲ្យ​កូន​ញ៉ាំថ្នាំ​ផ្តេសផ្តាស ក្រៅ​ពី​ថ្នាំ​បញ្ចុះ​កម្តៅ)

    – យក​កន្សែង​ជ្រលក់​ទឹក​សើមៗ​មក​ជូត​ខ្លួន​កូន​ឲ្យ​បាន​ញឹកញាប់ ពិសេសរុំនៅតំបន់ដែលមានសរសៃឈាមធំៗ ដូចជាក្លៀក បរិវេណកជាដើម។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jun 19, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម