backup og meta

ធ្លាក់​សរ៉ាំរ៉ៃមក​ពី​មូលហេតុ​ច្រើន​យ៉ាង ស្រីៗប្រញាប់​ព្យាបាល​បើ​មិន​ចង់​មាន​បញ្ហា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2019

    ធ្លាក់​សរ៉ាំរ៉ៃមក​ពី​មូលហេតុ​ច្រើន​យ៉ាង ស្រីៗប្រញាប់​ព្យាបាល​បើ​មិន​ចង់​មាន​បញ្ហា

    ស្រីៗ​ក្នុង​វ័យ​បន្តពូជ​ចៀស​មិន​ផុត​ពី​រឿងធ្លាក់​ស​នោះ​ទេ ដែល​ស​​ធ្លាក់​មក​នេះ​មាន​តួនាទី​ផលិត​ទឹក​អំបិល ធ្វើ​ឲ្យ​ទ្វារមាស​មាន​សំណើម និង​បាក់តេរី​ល្អ ការពារ​ទ្វារ​មាស​ពី​ជំងឺ ឬ​បាក់តេរី​អាក្រក់​មួយ​ចំនួន។

    ធ្លាក់​ស​ធម្មជាតិ ជា​ការ​ធ្លាក់​ស​ដែល​តែង​កើត​មាន​អំឡុងមុន ឬ​ក្រោយ​វដ្ត​រដូវ​របស់​ស្រីៗ​យើង។ វា​មាន​សភាព​រាវ​ថ្លា គ្មាន​ពណ៌ គ្មាន​ក្លិន មិន​តម្រូវ​ឲ្យ​មាន​ការ​ព្យាបាល​អ្វី​ទាំង​អស់ ត្រឹម​តែ​អនាម័យ​ខ្លួន​ប្រាណ និង​សម្លៀក​បំពាក់​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​បកស្រាយ​របស់​លោកស្រី​វេជ្ជបណ្ឌិត ពឹង ជុតិមា នាយិកា​សេវាកម្ម​គ្លីនិក រ៉ាក់។

    ទោះ​យ៉ាង​ស្រីៗ​យើង​មួយ​ចំនួន​មាន​ជំងឺ​ធ្លាក់​សរ៉ាំរ៉ៃ​ជាប់​រហូត ដែល​ស​នោះ​ធ្លាក់ដុំៗ មាន​ក្លិនឆ្អាប ឬស្អុយ ពណ៌​លឿង ឬ​បៃតង បង្ក​ការ​រមាស់​នៅ​ទ្វារមាស។ លោកស្រី​វេជ្ជបណ្ឌិត​ឲ្យ​ដឹង​ថា ស្រីៗ​យើង​មាន​ជំងឺ​ធ្លាក់ស​ប្រភេទ​នេះ បណ្តាល​មក​ពី​កត្តា​ច្រើន​យ៉ាង៖

    – កង្វះ​អនាម័យ​ទ្វារមាស និង​ខោ​ក្នុង

    – ស្លៀក​ខោរឹប​ខ្លាំង​យូរពេក

    – ការ​ប្រែប្រួល​អ័រម៉ូន

    – ការ​ប្រើ​ថ្នាំ ឬ​ព្យាបាល​មិន​ត្រឹមត្រូវ

    – ការ​ប្រើ​ផលិតផល​សម្អាត​ទ្វារមាស​ផ្តេសផ្តាស

    – ការ​ឆ្លងជំងឺ​កាមរោគ​ពី​ដៃគូ។

    ករណី​ដែល​ស្រីៗ​គ្នា​យើង​មានធ្លាក់ស​ប្រភេទ​ខាង​លើ​នេះ ត្រូវ​ប្រញាប់​ទៅ​ជួប​​គ្រូពេទ្យ​ដើម្បី​ព្យាបាល​ឲ្យ​ទាន់​ពេល បើ​សិន​ជា​ទុកយូរ​អាច​ធ្វើ​ឲ្យ​រលាក​អាង​ត្រគាក មានខ្ទុះ ឈាន​រលាក​ដៃស្បូន។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម