backup og meta

បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

ត្រួតពិនិត្យដោយ ដេត ធន្នី


អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2019

    បើ​កូនកើត​​អូទីស្សឹម គួរយក​ទៅ​ព្យាបាល​នៅ​ពេទ្យ​ណា?

    ចំពោះ​ម៉ាក់​ប៉ា​ដែល​មានកូនកើត​អូទីស្សឹម ពិតជា​មាន​ការ​ព្រួយបារម្ភ និង​ចង់​ដឹង​ពី​មន្ទីរពេទ្យ​ព្យាបាល ក៏​ដូចជា​កន្លែង​ផ្ដល់​ប្រឹក្សា​ខ្លះ​ៗ ដើម្បី​ឲ្យ​យើង​ជា​អាណាព្យាបាល​កាន់តែ​ច្បាស់​ពី​បញ្ហា​នេះ​ថែម​ទៀត។

    កន្លែង​ព្យាបាល​ជំងឺ​អូទីស្សឹមHello_គ្រូពេទ្យ

    បើ​តាម​លោក​វេជ្ជបណ្ឌិត ប៉ែន កក្កដា ឯកទេស​រោគ​កុមារ និង​ទារក នៅ​មន្ទីរពេទ្យ​កុមារ​ជាតិ បាន​ឲ្យ​ដឹង​ថា សម្រាប់​ប្រទេស​កម្ពុជា​មាន​មន្ទីរពេទ្យ​តិច​ណាស់​ដែល​ទទួល​ព្យាបាល និង​ផ្ដល់​ការ​ប្រឹក្សា​ដល់​ម៉ាក់​ប៉ា​បាន។ ដោយ​ក្នុង​នោះ​លោក​បន្ត​ថា​ មានមន្ទីរពេទ្យ​តែ ២ ប៉ុណ្ណោះ​ក្នុង​ប្រទេស​កម្ពុជា ​ទី​១ គឺ​មន្ទីរពេទ្យ​ជ័យជម្នះ​ក្រុង​តាខ្មៅ មាន​ទទួល​ព្យាបាល​ជំងឺ​នេះយូរ​ឆ្នាំ​មក​ហើយ ដោយ​មាន​ក្រុម​គ្រូពេទ្យ​ឯកទេស​តែម្ដង និង​ទី​២ មន្ទីរពេទ្យ​កុមារ​ជាតិ ទើប​តែ​រៀបចំ​ក្រុម​គ្រូពេទ្យ​ទទួល​ក្មេងកើត​អូទីស្សឹម ក្នុង​ឆ្នាំ​ ២០១៩ នេះ។

    ក្រៅ​ពី​មន្ទីរពេទ្យ​ទាំង ២ ​ដែល​ទទួល​ព្យាបាល នៅ​តាម​សាលា​ឯកជន​មួយ​ចំនួន​ក៏មាន​​ទទួល​មើល​ថែ​ក្មេង​កើតអូទីស្សឹម​នេះ​ដែរ គ្រាន់តែ​ការ​ចំណាយ​ថ្លៃ​ជាង​ការ​មើល​ថែ​ក្មេង​ធម្មតា ព្រោះ​ត្រូវ​មើល​ថែ​ជាពិសេស និង​ទ្វេដង ដោយសារតែ​ក្មេង​មាន​បញ្ហា​នេះ ពិបាក​ក្នុង​ការ​ប្រាស្រ័យ​ទាក់ទង ​មិន​ចង់​នៅ​ក្បែរ​នរណា​នោះ​ទេ​។

    អត្ថបទ​ពាក់ព័ន្ធ៖

  • សញ្ញា​សម្គាល់​ក្មេង​កើត​ អូទីសឹ្សម ម៉ាក់ប៉ា​គ្រប់រូប​​មិន​គួរ​រំលង
  • វ៉ាក់សាំង​ការពារ​​កញ្រ្ជឹល មិនមែន​ជា​មូល​ហេតុ​កើតមាន​​ជំងឺ​អូទីស្សឹម​លើ​ក្មេងៗ​ទេ
  • ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    ដេត ធន្នី


    អត្ថបទ​ដោយ Try Ravi · កែ Apr 22, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម