backup og meta

ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ចូលរួមការប្រកួតប្រជែងលក្ខណៈអន្តរជាតិ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ក្រុមហ៊ុនមេ របស់ Hello គ្រូពេទ្យ ចូលរួមការប្រកួតប្រជែងលក្ខណៈអន្តរជាតិ

    ក្រុមហ៊ុន​មេ ​របស់ Hello គ្រូពេទ្យ គឺ Hello Health Group ដែល​ជា​ស្ថាប័ន​ផ្ដោត​លើ​ការផ្សព្វផ្សាយព័ត៌មានសុខភាព និង​វេជ្ជសាស្ត្រ​ឈាន​មុខ​មួយ​នៅ​អាស៊ី បាន​ចូល​រួម​ក្នុង​ការ​ប្រកួត​ប្រជែង​ជា​លក្ខណៈ​អន្តរជាតិ ​Most Innovative HealthTech Startup in Asia។

    កម្មវិធី​ខាងលើ​ជា​ការ​ប្រកួត​ប្រជែង​តាម​អនឡាញ ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ ដែល​មាន​ក្រុមហ៊ុន/​ស្ថាប័ន ធ្វើ​ការងារ​លើ Health Tech ជា​ច្រើន​ប្រទេស​នៅ​អាស៊ី ​ចូល​រួម​ប្រកួត​ប្រជែង​គ្នា ដើម្បី​ជ្រើស​រើស​ស្ថាប័ន​មួយ​មាន​គំនិត​ច្នៃ​ប្រឌិត គុណ​តម្លៃ និង​ធ្វើ​ការងារ​គាំពារ​សុខមាល​ភាព​ប្រជាពលរដ្ឋ។

    បច្ចុប្បន្ន Hello Health Group មាន​បណ្តាញ​សារព័ត៌មាន​ជា​ច្រើន​​កំពុង​ដំណើរការ​តាម​ប្រទេស​កំពុង​អភិវឌ្ឍន៍​មួយ​ចំនួន​ដូចជា កម្ពុជា (Hello គ្រូពេទ្យ) ថៃ វៀតណាម ម៉ាឡេស៊ី ​ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ា ​កោះ​តៃវ៉ាន់ និង​ឥណ្ឌា។

    ចំណែក វិបសាយ Hello គ្រូពេទ្យ ជា​បណ្ដាញ​សារព័ត៌មាន​របស់ Hello Health Group ដែល​បាន​បង្កើត​ឡើង​នៅ​ចុង​ឆ្នាំ ២០១៨ ហើយ​ថ្វីត្បិតទើប​​​ដំណើរការ​​មិនបាន ១ ឆ្នាំ ផង ប៉ុន្តែ​ទទួលបានការចុចចូលមើលរាប់លានដង​ក្នុងមួយខែ ខណៈការ​ផ្ញើសារឆ្លើយ​ឆ្លង​សំណួរផ្នែក​សុខភាព​​​ ​តាមផេកហ្វេសប៊ុកវិញ មានដល់រាប់​ពាន់​សំណួរ​ឯណោះក្នុង​មួយ​ខែៗ ហើយ​តួលេខ​នេះ បន្ត​កើន​ឡើង​ជា​ប្រចាំ។

    Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ១៧ នៃ​ការបោះឆ្នោត កុំភ្លេច​ចូល​រួម​បោះ​ឆ្នោត​ទាំង​អស់​គ្នា​ណា ដើម្បី​ជាប់​ក្នុង​ការ​ប្រកួត​ប្រជែង​ខាង​លើ ហើយ​មាន​លទ្ធភាពពង្រីកសកម្មភាព​របស់​ខ្លួន​ទៅ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​កាន់​តែ​ទូលំ​ទូលាយ។

    ការ​បោះឆ្នោត​នេះ​សម្រាប់​ការ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​លើ​តុ និង Laptop ប៉ុណ្ណោះ ដែលការ​ប្រកាស​លទ្ធផល នៅ​ថ្ងៃទី ១៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៩ ក្នុងកិច្ច​ប្រជុំ Health Tech Summit នៅ​ប្រទេស​សិង្ហបុរី។

    របៀប​នៃ​ការ​បោះ​ឆ្នោត៖

    ១- ចូលទៅកាន់លីង វិបសាយ Hellokrupet – Hello​ គ្រូពេទ្យ

    ២- ចុចលើពាក្យថា Vote Now

    ៣- ជ្រើសរើសស្ថាប័នដែលខ្លួនពេញចិត្តនៅក្នុង Column ខាងក្រោម

    ៥- បំពេញឈ្មោះ និង E-mail

    ៦- ចុចលើពាក្យ OK

    ៧- ចុចពាក្យ Vote Now ម្តងទៀត។

    អ្នក​ដែល​បាន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​នេះ នឹង​ឱកាស​ទទួល​បាន​រង្វាន់ កុំភ្លេចណា Hello Health Group ស្ថិត​ក្នុង​លំដាប់​លេខ​រៀង​ទី ១៧។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម