backup og meta

ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 12, 2019

    ជីវិតពេលខ្លះផុយស្រួយមែនទែន មនុស្សប្រភេទនេះងាយនឹងសម្លាប់ខ្លួនបំផុត

    អាច​ជា​ការ​គិត​ខ្លី មិន​អាច​ទ្រាំ​ទ្រ​នឹង​បញ្ហា​ដែលកើត​មាន​ឡើង​ចំពោះ​ខ្លួន ឬ​ការ​ប្រើ​គ្រឿង​ញៀន គ្រឿង​ស្រវឹង​លើស​​កម្រិត មនុស្ស​មួយ​ចំនួន​សម្រេច​ចិត្ត​បញ្ចប់​ជីវិត​​ខ្លួន​ដោយ​ការ​ធ្វើ​អត្តឃាត។

    អង្គការ​សុខភាព​ពិភព​លោក (WHO) បាន​បង្ហាញ​តួលេខ និង​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​សម្លាប់​​ខ្លួន​បំផុត ក្នុង​នោះ​មានមនុស្ស​សរុប ប្រមាណ ៨០​ម៉ឺន​នាក់ ទូទាំង​ពិភពលោក​ ​បាន​ធ្វើអត្តឃាត​ក្នុង​មួយ​ឆ្នាំៗ មាន​ន័យ​ថា រាល់ ៤០​វិនាទី​ម្ដង មាន​មនុស្ស​ម្នាក់ បាន​ធ្វើ​អត្តឃាត។ ចំណែក​ប្រភេទ​មនុស្ស​ដែល​ងាយ​នឹង​ធ្វើ​អត្តឃាត​រួម​មាន៖

    – ធ្លាប់​ព្យាយាម​​សម្លាប់​​ខ្លួន

    – មាន​ជំងឺ​បាក់ទឹក​ចិត្ត

    – ប្រើ​គ្រឿង​ញៀន ឬ​គ្រឿង​ស្រវឹង

    – ធ្លាប់​ទទួល​រង​អារម្មណ៍​តាន​តឹង ឈឺ​ចាប់​រ៉ាំរ៉ៃ ឬ​មាន​ជំងឺ​ផ្សេងៗ

    – ធ្លាប់​ឆ្លង​កាត់​សង្គ្រាម អំពើ​ហិង្សា ការ​រំលោភ​បំពាន ឬ​រើស​អើង

    – មិនចូលរួមក្នុង​សង្គម។

    អត្ថបទពាក់ព័ន្ធ៖ 

  • មានសញ្ញាទាំងនេះអត់ បើមានស្ត្រេសដល់កំពូលហើយ
  • អ្នកមានជំងឺផ្លូវចិត្ត មានសុខភាពខ្សោយ និងឆាប់ស្លាប់ មកពីអី?
  • អង្គការ​សុខភាព​ពិភព​លោកបន្ថែម​ថា អត្តឃាត ជា​បញ្ហា​សុខភាព​សាធារណៈ​សាកល ដែល​គ្រប់​វ័យ ភេទ និង​តំបន់​ទាំង​អស់ នៃ​ពិភពលោកបាន​រង​ការ​ប៉ះពាល់ ហើយ​ការ​ធ្វើអត្តឃាត ជា​មូល​ហេតុ​បង្ក​នាំមុខទី២ នៃ​ការ​ស្លាប់​ក្នុង​ចំណោម​ក្មេង​អាយុ ពី ១៥-២៩​ឆ្នាំ ខណៈ​គ្រោះថ្នាក់​ចរាចរណ៍​ជា​មូល​ហេតុ​បង្ក​ទី១។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Sep 12, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម