backup og meta

ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការលក់ និងប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2019

    ក្រសួងសុខាភិបាល ឲ្យបញ្ឈប់ការលក់ និងប្រើថ្នាំផ្សះដោយគ្មានវេជ្ជបញ្ជា

    នៅ​ថ្ងៃ​នេះ ក្រសួង​សុខាភិបាល​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​មួយ​ឲ្យ​ពង្រឹង​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ (Antibiotic) ដែល​យើង​តែ​ចំណាំ​ហៅ​ថា​ថ្នាំ​ផ្សះ​នោះ ឲ្យ​បាន​ត្រឹម​ត្រូវ។

    នៅ​ក្នុង​សេចក្តី​ជូន​ដំណឹង​នោះ ក្រសួង​សុខាភិបាល​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​មាន​ឱសថស្ថាន ឱសថស្ថាន​រង និង​សេវា​សុខាភិបាល​ឯកជន​មួយ​ចំនួន​បាន​ផ្តល់​ឱសថ​ប្រឆាំង​មេរោគ​ដល់​អ្នក​ជំងឺ​ដោយ​គ្មាន​វេជ្ជបញ្ជា។

    ក្រៅ​ពី​ស្នើ​ឲ្យ​ម្ចាស់​ឱសថ​ស្ថាន​បញ្ឈប់​ការ​លក់​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា​ត្រឹមត្រូវ​ពី​គ្រូពេទ្យ ក្រសួង​សុខាភិបាល​ក៏​បាន​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មាន​បញ្ហា​សុខភាព​ត្រូវ​ទៅ​ពិគ្រោះ​ជំងឺ​ជាមួយ​គ្រូពេទ្យ​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹមត្រូវ​ជា​មុន ទើប​ទៅ​ទិញ​ថ្នាំ​នៅ​តាម​ឱសថស្ថាន ហើយ​ត្រូវ​ប្រើ​ថ្នាំ​ទាំង​នោះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​វេជ្ជបញ្ជា ទោះ​បី​ជំងឺ​បាន​ធូរស្បើយ​ក៏​ដោយ និង​ត្រូវ​បញ្ឈប់​ការ​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា។

    ក្នុង​ករណី​ប្រើ​ថ្នាំ​ប្រឆាំង​មេរោគ​ដោយ​គ្មាន​វេជ្ជបញ្ជា មេរោគ​នឹង​ស៊ាំ​ជាមួយ​ថ្នាំ​ទាំង​នេះ បង្ក​ឲ្យ​ពន្យារ​ពេល​ក្នុង​ការ​ព្យាបាល​ជំងឺ ធ្វើ​ឲ្យ​ជំងឺ​កាន់​តែ​ធ្ងន់ធ្ងរ ឬ​អាច​ប៉ះពាល់​ដល់​អាយុ​ជីវិត​ទៀត។

    ក្រសួងសុខាភិបាល

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Oct 04, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម