backup og meta

ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់?  ត្រូវប្រើថ្នាំ១ជីវិតឬ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    ជំងឺលើសឈាម ព្យាបាលជាដាច់ឬអត់?  ត្រូវប្រើថ្នាំ១ជីវិតឬ?

    គ្នា​យើង​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ច្បាស់​ទេ​ថា ឡើង​ឈាម (លើសឈាម) អាច​ព្យាបាល​ជា​ដាច់ ឬ​មិន​ដាច់​នោះ​ទេ។ ឆ្លើយ​ចំពោះ​សំណួរ​នេះនៅ​ក្នុង​កិច្ច​ពិភាក្សាតុមូល ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល​​វេជ្ជសាស្ត្រសឹង្ហបុរី ស្តីអំពី ជំងឺ​លើស​ឈាម កាលពីម្សិលមិញនេះ លោកស្រី​វេជ្ជបណ្ឌិត គុជ ឆោមដាលីន ឯកទេស​ជំងឺ​ទូទៅ ថា ជំងឺ​លើស​សម្ពាធ​ឈាម ជា​ជំងឺ​រ៉ាំរ៉ៃ ព្យាបាល​មិន​ជា​ដាច់ ១០០% នោះ​ទេ។
    លោក​ស្រី​វេជ្ជបណ្ឌិត​បន្ត​ថា គោល​បំណង​ធំ​របស់​ការ​ព្យាបាល​ជំងឺ​លើស​ឈាម ដើម្បី​គ្រប់​សម្ពាធ​ឈាម កុំ​ឲ្យ​ខូច​សរីរាង្គ​ផ្សេងៗ​ទៀត តែ​ក៏​មិន​មែន​មាន​ន័យ​ថា ញ៉ាំ​ថ្នាំ​តែ​ម្តង ត្រូវ​​ឈប់​នោះ​ទេ គឺ​ត្រូវ​លេប​​ថ្នាំ​លើស​ឈាម​ជា​ប្រចាំ ឬ​គេ​អាច​ហៅ​ថា​ញុំា​ថ្នាំ​មួយ​ជីវិត ដើម្បី​បញ្ចុះ​សម្ពាធ​ឈាម។
    ដោយសារ​តែ​ជំងឺ​លើស​ឈាម​ជា​ជំងឺ​រ៉ាំរ៉ៃ លោកស្រី​វេជ្ជបណ្ឌិត​បាន​ផ្តល់​ជា​ដំបូង​ថា បើ​យើង​ដឹង​ខ្លួន​ថា មាន​ជំងឺ​លើស​ឈាម​ហើយ ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង និង​ត្រូវ​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ​ដើម្បី​ទទួល​បាន​ការ​ព្យាបាល​ដ៏​ត្រឹម​ត្រូវ មិន​ត្រូវ​ប្រើ​ថ្នាំបញ្ចុះ​សម្ពាធ​ឈាម​តាម​គ្នា​នោះ​ទេ។
    អត្ថបទពាក់ព័ន្ធ៖ 
        – ឲ្យតែឈាមឡើងខ្ពស់ ដឹងតែមានជំងឺលើសឈាមមែនទេ?
       – នេះជាផលរំខានពីស្រាលដល់ធ្ងន់ធ្ងរ ពេលប្រើ​ថ្នាំ​លើសឈាម
    ការ​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​បាន​ថ្នាំ​បញ្ចុះ​សម្ពាធ​ឈាម និង​តាម​ដាន​កុំ​ឲ្យ​សម្ពាធ​ឈាម​ខ្ពស់​ខុស​ប្រក្រតី។ ចំពោះ​កម្រិត​ថ្នាំ​ត្រូវ​ប្រើ​វិញ លោកស្រី​វេជ្ជបណ្ឌិត​ថា ខុស​គ្នា​ពី​អ្នក​ជំងឺ​ទៅ​អ្នក​ជំងឺ​ម្នាក់ ហើយ​មុន​នឹង​គ្រូពេទ្យ​ឲ្យ​ប្រើ​ថ្នាំ​ប្រភេទ​ណា ចាំបាច់​ត្រូវ​វាស់​សម្ពាធ​ឈាម មើល​បេះដូង តម្រង​នោម​ជាដើម។ កម្រិត​ថ្នាំ អាច​ប្រើ​តែ ១មុខ ២មុខបញ្ចូលគ្នា ឬ៣មុខបញ្ចូលគ្នា ទៅ​តាម​កម្រិត​សម្ពាធ​ឈាម និង​ស្ថានភាព​សុខភាព​របស់​មនុស្ស​ម្នាក់ៗ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Jul 14, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម