backup og meta

មន្ទីរពេទ្យស្ត្រីដំបូងគេនៅស្រុកខ្មែរ ផ្តល់សេវាសុខភាពដល់ស្ត្រីគ្រប់រូប ស្ត្រីក្រីក្រតាមស្តង់ដារវេជ្ជសាស្ត្រ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 06, 2019

    មន្ទីរពេទ្យស្ត្រីដំបូងគេនៅស្រុកខ្មែរ ផ្តល់សេវាសុខភាពដល់ស្ត្រីគ្រប់រូប ស្ត្រីក្រីក្រតាមស្តង់ដារវេជ្ជសាស្ត្រ

    ស្ត្រី​គ្រប់រូប អាច​ទទួល​បាន​សេវា​សុខភាព​ពេញ​លេញ ទៅ​តាម​ស្តង់ដារ​វេជ្ជសាស្ត្រ នៅ​មន្ទីរពេទ្យស្ត្រី​នគរទេព ដែល​ជា​មន្ទីរពេទ្យ​សម្រាប់​ស្ត្រី​ដំបូងបង្អស់​នៅកម្ពុជា។ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​លោក​ជំទាវ​វេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី  សហស្ថាបនិក មន្ទីរពេទ្យ​ស្ត្រី​នគរទេព ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​សហប្រតិបត្តិការ​រវាង​មន្ទីរពេទ្យ​ស្ត្រី​នគរទេព និង​មន្ទីរពេទ្យផាយ៉ាថៃ ៣ ​​ព្រឹក​មិញ​នេះ។

    ដោយ​ឡែក​សម្រាប់​ស្ត្រី​ដែល​មាន​ប័ណ្ណ​ក្រីក្រ ​ខាង​មន្ទីរពេទ្យ​នឹង​​​ផ្តល់​ជូន​កញ្ចប់​ពិសេស​ (ចំពោះ​ស្ត្រី​ក្រីក្រ) ដើម្បី​ផ្តល់​លទ្ធភាព​ឲ្យ​ស្ត្រី​ទាំង​អស់​​ទទួល​បាន​ការ​ថែទាំ​សុខភាព​ប្រកប​ដោយ​គុណភាព ​​ប្រសិទ្ធភាព និង​តម្លៃ​សមរម្យ។ លោក​ជំទាវ​វេជ្ជបណ្ឌិត​បាន​បន្ត​ថា កម្មវិធី​ថែទាំ​សុខភាព​ស្ត្រី​នៅ​មន្ទីរពេទ្យនេះ គឺ​ផ្តោត​លើ​ការ​ពិគ្រោះ ពិនិត្យ​ និង​ព្យាបាល​ជំងឺ​ទូទៅ​របស់​ស្ត្រី និង​រោគ​ស្ត្រី។ បច្ចុប្បន្ន​នេះ​មាន​សេវា​ពិគ្រោះ និង​ពិនិត្យ​៖

    • ជំងឺ​ក្រៅ (out patients) ​
    • សេវា​សង្គ្រោះ​បន្ទាន់ ​Screening រក​ជំងឺ​មហារីក​សុដន់ និង​មហារីក​ដៃ​ស្បូន
    • មាន​មណ្ឌល​ស្រាវជ្រាវ​វេជ្ជសាស្ត្រ ​ដែល​ពិនិត្យ​ឈាម​រក​មេរោគ HPV-DNA រក​ភាព​មិន​ប្រក្រតី​លើ​ទារក និង​វិភាគ​រូបភាព ដូចជា​អេកូសាស្ត្រ ថត​ឆ្លុះ​សុដន់ ថត​កាំ​រស្មី X និង​ការ​ថែទាំ​ផ្ទៃពោះ​ មុន​និង​ក្រោយ​សម្រាល។
    អ៊ឹង កន្ថាផាវី
    លោកជំទាវវេជ្ជបណ្ឌិត អ៊ឹង កន្ថាផាវី សហស្ថាបនិកមន្ទីរពេទ្យស្ត្រីនគរទេព

    ធ្វើ​បទ​បង្ហាញ​អំពី​មន្ទីរពេទ្យ​ស្ត្រី​នគរ​ទេព​ក្នុង​ពិធី​នោះ​ដែរ កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ ថា ទៅ​ថ្ងៃ​ខាង​មុខ​មន្ទីរពេទ្យ​នឹង​មាន​សេវា​ព្យាបាល​ជំងឺ​មហារីក​ស្រ្តី ដូចជា ជំងឺ​មហារីក​មាត់ស្បូន និង​ជំងឺ​មហារីក​សុដន់​ជា​ដើម ដែល​ជំងឺ​ទាំង​២​នេះ​កំពុង​ចោទ​ជា​បញ្ហា​ប្រឈម​នឹង​សុខភាព​របស់​ស្ត្រី​នា​ពេល​បច្ចុប្បន្ន។

    ត្រាក់ មុនីអាន
    កញ្ញា ត្រាក់ មុនីអាន ប្រធានផ្នែកប្រតិបត្តិ មន្ទីរពេទ្យស្ត្រីនគរទេព

    ចំណែក​លោក​វេជ្ជបណ្ឌិត Suraphol Losiriwat នាយក​មន្ទីរពេទ្យ ផាយ៉ាថៃ៣ បាន​លើក​ឡើង​ថា ការ​ចាប់​ដៃ​គូ​ជាមួយ​មន្ទីរពេទ្យ​ស្រ្តី​នគរ​ទេព នេះ ដោយសារ​តែ​លោក​មើល​ឃើញ​អំពី​ចក្ខុ​វិស័យ​របស់​មន្ទីរពេទ្យ​គឺ​ជួយ​ស្ត្រី និង​សង្គម​ច្រើន ហើយ​ខាង​មន្ទីរពេទ្យ​លោក​ក៏​ចង់​ចូល​រួម​ចំណែក​ជួយ​សង្គម​ដូច​គ្នា។

    Suraphol Losiriwat
    លោក​វេជ្ជបណ្ឌិត Suraphol Losiriwat នាយក​មន្ទីរពេទ្យ ផាយ៉ាថៃ៣

    ​កិច្ច​សហការ​ជាមួយ​មន្ទីរពេទ្យ​ក្រៅ​ប្រទេសនេះ ដើម្បី​ផ្លាស់​ប្តូរ​ចំណេះ​ដឹង ការ​បណ្តុះ​បណ្តាល​ធនធាន​មនុស្ស និង​ភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​បង្គ្រប់​ការ​ព្យាបាល ធ្វើ​យ៉ាង​ណា​ជួយ​សម្រួល​ឲ្យ​អ្នក​ជំងឺ​ទទួល​បាន​ការ​ព្យាបាល​ពេញ​លេញ។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 06, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម