backup og meta

កូនក្មេងអាចកើតជំងឺមហារីកទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 15, 2019

    កូនក្មេងអាចកើតជំងឺមហារីកទេ?

    យើង​ធ្លាប់​តែ​ឮ និង​បាន​ឃើញ​ជំងឺ​មហារីក​កើត​លើ​មនុស្ស​ពេញ​វ័យ និង​មនុស្ស​ចាស់ ចុះ​កូន​ក្មេង​វិញ តើ​អាច​កើត​ជំងឺ​មហារីក​អត់? យោង​តាម​ការ​បកស្រាយ​នៅ​លើ​​ផេក​ផ្លូវការ​របស់​មន្ទីរពេទ្យ កាល់ម៉ែត កូន​ក្មេង​ក៏​អាច​កើត​ជំងឺ​មហារីក​ដែរ ដោយ​អត្រា​ជំងឺ​មហារីក​លើ​កុមារ​អាយុ ១៥ឆ្នាំ នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​ប្រហែល ៦៣០ ករណី​ថ្មី/ឆ្នាំ។

    ១- ប្រភេទ​ជំងឺ​មហារីក​កើត​លើ​កុមារ

    ជំងឺ​មហារីក​ជា​ជំងឺ​កាច​សាហាវ ហើយ​មាន​ច្រើន​ប្រភេទ​ណាស់ តែ​​ចំពោះ​ជំងឺ​មហារីក​លើ​កុមារ​​វិញ មាន​ជាង ៤០​ប្រភេទ ហើយ​អាច​កើត​លើ​ក្មេង​គ្រប់​អាយុ​ទាំង​អស់។ ជំងឺ​មហារីក​លើកុមារ​ដែល​កើត​ញឹក​ញាប់ មាន៖

    – ជំងឺ​មហា​រីក​ឈាម​ស្រួច​ស្រាវ

    – ជំងឺ​មហារីក​កូន​កណ្តុរ

    – ជំងឺ​មហារីក​ខួរក្បាល

    – ជំងឺ​មហារីក​ប្រព័ន្ធ​ប្រសាទ

    – ជំងឺ​មហារីក​តម្រង​នោម

    – ជំងឺ​មហារីក​ថ្លើម

    – ជំងឺ​មហារីក​ឆ្អឹង

    – ជំងឺ​មហារីក​ភ្នែក។

    ២- មូលហេតុ​នាំ​ឲ្យ​កុមារ​កើត​ជំងឺ​មហារីក

    មហារីក​លើ​កុមារ​ភាគ​ច្រើន​មិន​មាន​មូលហេតុ​ពិត​ប្រាកដ​ទេ តែ​មាន​កត្តា​រួម​ផ្សំ​មួយ​ចំនួន​ដូច​ជា កត្តាហ្សេនេទិក​ដែល​បណ្តាល​មក​ពី​ការ​ខូចខាត​ហ្សែន ការ​បង្ក​រោគ​ដោយ​វីរុស និង​សារជាតិ​វិទ្យុ​សកម្ម​ជាដើម។

    អត្ថបទពាក់ព័ន្ធ៖ ជំងឺ​មហារីក​សាហាវ​បែប​នេះ បណ្តា​លមក​ពី​​អ្វី អាចការពារបានទេ?

    ៣- ការ​ព្យាបាល​ជំងឺ​មហារីក​កុមារ

    ជា​ទូទៅ​ជំងឺ​មហារីក​លើ​កុមារ មាន​​ការ​លូតលាស់​លឿន​ជាង​ជំងឺ​មហារីក​ដែល​កើត​លើ​មនុស្ស​ចាស់ ប៉ុន្តែ​ការ​សិក្សា​វិទ្យាសាស្ត្រ បាន​បង្ហាញ​ថា​ជំងឺ​មហារីក​លើ​កុមារ​មាន​អត្រា​ជា​សះ​ស្បើយ​ច្រើន​ជាង។ជា​រួម​ជំងឺ​មហារីក​ដែល​កើត​លើ​កុមារ​អាច​ព្យាបាល​ជា​ប្រហែល ៧០%។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 15, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម