backup og meta

អ្នកមានសាច់ផ្អែម មូសចូលចិត្តខាំមែនទេ?

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 20, 2019

    អ្នកមានសាច់ផ្អែម មូសចូលចិត្តខាំមែនទេ?

    នៅ​កន្លែង​តែ​មួយ អ្នក​ខ្លះ​មូស​មិន​ខាំ​សោះ តែ​អ្នក​ខ្លះ​ទៀត​មូស​ខាំ​នោះ​ខាំ មាន​ឆ្ងល់​អត់ មក​ពី​ហេតុ​អី? មក​ពី​អ្នក​នោះ​មាន​សាច់​ស្អាត មាន​ឈាម​ផ្អែម​មែន?

    ថ្លែង​នៅ​ក្នុង​សន្និសីទ ស្តីអំពី “វិធីសាស្ត្រ​ថ្មីៗ​ប្រឆាំង​នឹង​សត្វ​មូស’ នៅ​វិទ្យាស្ថាន​បារាំង កាល​ពី​យប់​មិញ​នេះ លោក Sébasian Boyer វេជ្ជបណ្ឌិត​ផ្នែក​បរិស្ថាន​សុខភាព HDR បម្រើ​ការងារ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រកម្ពុជា ថា មាន​តែ​សត្វ​មូស​ញី​ប៉ុណ្ណោះ​ដែល​ខាំ ព្រោះ​វា​ត្រូវ​ការ​ប្រូតេអ៊ីន តាម​រយៈ​ការ​បឺត​ជញ្ជក់​ឈាម យក​ទៅ​ចិញ្ចឹម​ពង មុន​កើត​ជា​សត្វ​មូស ហើយ​វា​ក៏​ជា​ភ្នាក់ងារ​ចម្លង​ជំងឺ​ជា​ច្រើន​មុខ​ដែរ។

    ចំពោះ​ចម្ងល់​រឿង​អ្នក​ដែល​មូស​ចូល​ចិត្ត​ខាំ​ មក​ពី​អ្វី​នោះ? លោក​ថា ករណី​នេះ​មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ វា​អាស្រ័យតាម​ប្រភេទ​នៃ​សត្វ​មូស និង​ទៅ​តាម​តំបន់​ផង​ដែរ។ ក្នុង​នោះ​ការ​សិក្សា​នៅ​ប្រភេទ​ហ្គាំប៊ី​ បង្ហាញ​​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្លួន​បញ្ចេញ​ឧស្ម័ន​កាបូនិច​ច្រើន ជា​ប្រភព​នៃ​ការ​ទាក់​ទាញ​មូស ធ្វើ​ឲ្យ​សត្វ​មូស​ចូល​ចិត្ត​ខាំ​ស្ត្រី​មាន​ផ្ទៃពោះ​ជាង​មនុស្ស​ធម្មតា។

    ចំពោះ​ការ​សិក្សា​នៅ​ប្រទេស តង់ហ្សានី និង​លីប៊ីរីយ៉ា វិញ ប្រភេទ​មូស Anaphels gambiae ចូល​ចិត្ត​ខាំ​អ្នក​ដែល​មាន​ជើង​ស្អុយ ស្រោម​ជើង​កខ្វក់។

    ឯ​អ្នក​ដែល​មាន​ឈាម​ក្រុម O ទាក់​ទាញ​មូស​ច្រើន​ជាង​អ្នក​ដែល​មាន​ប្រភេទ​ឈាម​ក្រុម A ហើយ​អ្នក​ដែល​ចូល​ចិត្ត​ផឹកស្រា​បៀរ​ច្រើន ក៏​មូស​ចូល​ចិត្ត​ខាំ​ដែរ នោះ​បើ​តាម​ការ​សិក្សា​នៅ​ប្រទេស​ជប៉ុន និង​ប៊ូគីណាហ្វាសូ។

    បើ​តាម​អ្នក​ឯកខាង​ផ្នែក​បរិស្ថាន​សុខភាព​ខាង​លើ នៅ​ទូ​ទាំង​ពិភព​លោក​មាន​មូស​ប្រមាណ​ជា ៣.៥០០ ប្រភេទ ឯណោះ ហើយ​វា​អាច​ចម្លង​ជំងឺ​ផ្សេងៗ ដូចជា ជំងឺ​គ្រុនឈាម គ្រុនឈិ គ្រុនចាញ់ ហ្ស៊ីកា គ្រុនលឿង ជំងឺ​រលាកខួរក្បាល ជាដើម។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Nov 20, 2019

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម