backup og meta

៣ចំណុចបង្ការការឆ្លងគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ពិសេសខេត្តជាប់វៀតណាម

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 27, 2020

    ៣ចំណុចបង្ការការឆ្លងគ្រុនផ្តាសាយបក្សី H5N1 មកមនុស្ស ពិសេសខេត្តជាប់វៀតណាម

    ក្នុង​សេចក្តី​ជូន​ដំណឹង​របស់​ក្រសួង​សុខាភិបាល ជម្រាប​មក​អភិបាល នៃ​គណៈ​អភិបាល​រាជធានី-ខេត្ត ​បាន​ណែនាំ​នូវ​គោលការណ៍​ចំនួន​ ៣ ​ចំណុច​សំខាន់ៗ ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 មក​មនុស្ស។

    ១. មិន​ត្រូវ​ញ៉ាំ​សត្វ​បក្សី​ឈឺ ឬ​ងាប់

    ២. ចម្អិន​សត្វ​បសុបក្សី​ឲ្យ​បាន​ឆ្អិន​ល្អ មុន​នឹង​ញ៉ាំ

    ៣. លាង​ដៃ​ឲ្យ​បាន​ញឹក​ញាប់​ជាមួយ​សាប៊ូ និង​ទឹក មុន​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ជាមួយ​បសុបក្សី។

    ក្នុង​សេចក្តី​ជូន​ដំណឹង​នេះដែរ ក្រសួង​សុខាភិបាល​បាន​បញ្ជាក់​ឲ្យ​បណ្តា​ខេត្ត​ដែល​នៅ​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម ដូចជា​ខេត្ត​កណ្តាល ស្វាយរៀង ព្រែវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ បង្កើន​​ការ​​ប្រុង​​ប្រយ័ត្ន​ខ្ពស់​ និង​ចាត់​វិធានការ​អប់រំផ្សព្វផ្សាយ​ការ​បង្ការ​ការ​ឆ្លង​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​ក្នុង​សហគមន៍។

    ចំណាត់ការ​របស់​ក្រសួង​សុខាភិបាល​​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ផ្ទុះ​ជំងឺ​គ្រុន​ផ្តាសាយ​បក្សី H5N1 នៅ​ភាគ​ខាង​ត្បូង​ប្រទេស​វៀតណាម​កាល​ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ ហើយ​អាជ្ញាធរ​បា​នកម្ទេច​សត្វ​មាន់​ប្រមាណ ៥ម៉ឺន៥ពាន់ក្បាល។

    ផ្តាសាយបក្សី

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Feb 27, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម