នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង នៃក្រសួងសុខាភិបាល (CDC) បានចេញសេចក្ដីប្រកាសមួយ ដោយបង្ហាញពីរបៀបឆ្លងជំងឺ COVID-19 ពីមនុស្សម្នាក់ទៅមនុស្សម្នាក់។ CDC ក៏បានបង្ហាញថា COVID-19 ឆ្លងតាមរយ:តំណក់ទឹកតូចៗ ដែលខ្ទាតចេញមកក្រៅតាមរយ: ក្អក ឬកណ្ដាស់ ហើយតំណក់ទឹកតូចៗរបស់អ្នកជំងឺដល់ទីណា មេរោគនឹងទៅដល់ទីនោះ។