backup og meta

អូស្មាន ហាស្សាន់៖ ខ្មែរទាំង៧៩នាក់ ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី បានធ្វើតេស្ត COVID-19 អស់ហើយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2020

    អូស្មាន ហាស្សាន់៖ ខ្មែរទាំង៧៩នាក់ ទៅចូលរួមពិធីសាសនានៅម៉ាឡេស៊ី បានធ្វើតេស្ត COVID-19 អស់ហើយ

    ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី ផល​ប៉ះពាល់​ដោយ COVID-19 លើ​សហគមន៍​អ៊ីស្លាម​កម្ពុជា នៅ​រសៀល​នេះ​ឯកឧត្តម អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​បេសកកម្ម​ពិសេស បញ្ជាក់ថា ពលរដ្ឋ​ខ្មែរ​ទាំង​៧៩នាក់ ទៅ​ចូលរួម​កម្មវិធី​សាសនា​នៅម៉ាឡេស៊ី បាន​ធ្វើតេស្ត COVID-19 អស់​ហើយ។

    ឯកឧត្តម​បាន​បញ្ជាក់​ថា ក្នុង​ចំណោម​បងប្អូន​ខ្មែរ​ទាំង ៧៩នាក់ ក្រោយ​ធ្វើ​តេស្ត​សំណាក​រួច​រាល់ លទ្ធផល​បញ្ជាក់​ថា ២៣​នាក់ មាន​លទ្ធផល​វិជ្ជមាន COVID-19 ហើយ​ទាំង ២៣នាក់​បាន​នៅ​សម្រាក​នៅមន្ទីរពេទ្យ​អស់​ហើយដែរ។ ចំពោះ​អ្នកដែល​ឆ្លង​ពីបងប្អូន​ខ្មែរទាំង​២៣នាក់ មាន​ចំនួន ៥នាក់ ឯ​អ្នក​ពាក់​ព័ន្ធ​ជាង​៣០០ករណី​​ទៀត លទ្ធផលអវិជ្ជមាន COVID-19។

    គិតត្រឹមយប់ថ្ងៃទី២០ កម្ពុជាមានអ្នកឆ្លង COVID-19 ​ចំនួន ៥១ នាក់ ​ក្នុង​នោះ​មាន​ជនជាតិ​ចិន ១ នាក់ ជា​សះស្បើយ អង់គ្លេស ៣ នាក់ កាណាដា ១ នាក់ ប៊ែលហ្សិក ១ នាក់ បារាំង ២ នាក់ ម៉ាឡេស៊ី ១២ នាក់ និង​ខ្មែរ ៣១ នាក់។

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ដេត ធន្នី · កែ Apr 17, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម