backup og meta

​ក្រសួងប្រកាសចាត់ការផ្លូវច្បាប់ចំពោះជនឱកាសនិយមលក់ឧបករណ៍តេស្តរក COVID-19 ដោយខ្លួនឯង

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2020

    ​ក្រសួងប្រកាសចាត់ការផ្លូវច្បាប់ចំពោះជនឱកាសនិយមលក់ឧបករណ៍តេស្តរក COVID-19 ដោយខ្លួនឯង

    ជន​ឈ្លៀត​ឱកាស​មួយ​ចំនួន​នៅ​តែ​បន្ត​លក់​ផលិតផល​គ្មាន​ប្រសិទ្ធភាព​ដល់​សាធារណៈ​ជន​ដើម្បី​ទប់ស្កាត់​វីរុស COVID-19។ ថ្មីៗ​នេះ មាន​គណនី​ហ្វេសប៊ុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក លក់​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​រក​វីរុស COVID-19​​ បាន​ដោយ​ខ្លួន​ឯង។

    ចំពោះ​បញ្ហា​នេះ ក្រសួង​សុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃទី៣០​ ខែ​មីនា​នេះថា គណនី​ហ្វេសប៊ុក​ចំនួន​២មាន​ឈ្មោះ​ថា លក់​សំភារៈ​ពេទ្យ​បោះ​ដុំនៅ Khmer និង​Kheang Tun​ បាន​ផ្សព្វផ្សាយ​លក់​ឧបករណ៍​តេស្តរកវីរុស COVID-19 ដែល​គ្មាន​លេខ​បញ្ជិការ និង​គ្មាន​ការ​ទទួលស្គាល់​ពី​ក្រសួង​សុខាភិបាល​។ ក្រសួង​សុខាភិបាល​បាន​ឲ្យ​ដឹង​ថា ក្រសួង​នឹង​មាន​វិធានការ​តឹងរឹង​ទៅ​តាម​ច្បាប់​ដែល​មាន​ជាធរមាន ចំពោះ​ម្ចាស់​គណនី​ហ្វេសប៊ុក​ទាំងពីរ​នេះ និង​ជនឱកាស​និយម​ផ្សេងៗ​ទៀត​ដែល​នៅ​តែ​បន្ត​លក់ តេស្តរក COVID-19 គ្មាន​លេខ​បញ្ជិកា និង​គ្មាន​ការ​ទទួល​ស្គាល់​ពី​ក្រសួង​សុខាភិបាល។

    បន្ថែម​ពី​លើ​នេះ ក្រសួង​សុខាភិបាល​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ទៅ​ពិនិត្យ​តាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ ដែល​មាន​គ្រូពេទ្យ​អាច​បាន​ពី​ករណី​សង្ស័យ​ពិត​ប្រាកដ ​មាន​វិធីសាស្រ្ត​ក្នុង​ការ​ស្រង់​យក​វត្ថុ​វិភាគ​ និង​បាន​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ ផ្តល់​ព័ត៌មាន​ដល់​អាជ្ញាធរ​មាន​សមត្ថកិច្ច​ ក្នុង​ករណី​ដែល​ប្រទះ​ឃើញ​មាន​ជន​ណា​កំពុង​លក់​ឧបករណ៍​តេស្ត​រកវីរុស COVID-19 ដែល​គ្មាន​លេខ​បញ្ជិកា។

    អត្ថបទពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ នាង សុខុមដាលីញ៉ា · កែ Mar 30, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម