backup og meta

WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 21, 2020

    WHO បង្ហាញ​ថ្ងៃ មាន​ចំនួនអ្នកឆ្លង COVID-19 ខ្ពស់បំផុតមិន​ធ្លាប់​មាន​

    អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​នៅ​ថ្ងៃ​ទី​ ២០​ ខែ​ឧសភា​​ថា​ចំនួន​អ្នក​ឆ្លង​ជំងឺ​ COVID-19 ប្រចាំ​ថ្ងៃ​មាន​ការ​កើន​ឡើងខ្លាំងដែល​ធ្វើ​ឲ្យ​ចំនួន​អ្នក​ឆ្លង​សរុបឡើង​ជាង​៥លាន​នាក់។

    លោក Tedros Adhanom Ghebreyesus ប្រធាន​អង្គការ​សុខភាព​ពិភពលោក​បាន​លើក​ឡើង​ថា​ នៅ​ពី​ថ្ងៃ​ទី១៩ ខែ​ឧសភា​ ការ​រាយការណ៍ពីចំនួន​ករណី​ឆ្លង​ជំងឺ COVID-19 គឺមានច្រើន​ជាង​គេ​សម្រាប់​ចំនួន​អ្នក​ឆ្លង​ប្រចាំ​ថ្ងៃ​ គិត​តាំង​ពី​មាន​ការ​ផ្ទុះ​ជំងឺ​នេះ​ឡើង​កាល​ពី​ខែ​ធ្នូ ឆ្នាំ២០១៩។ លោក​ថា​ត្រឹម​តែ​មួយ​ថ្ងៃ​​ចំនួន​អ្នក​ឆ្លង​មាន​រហូត​ដល់ ១០៦ ០០០ករណី​​នៅ​ទូទាំង​ពិភព​លោក។ តួលេខ​ថ្មី​នេះ​គឺ​មាន​ការ​កើន​ឡើង​ដោយសារ​ប្រទេស​ជា​ច្រើន​បាន​បង្កើន​ការ​ធ្វើ​តេស្ដ​រក​អ្នក​ផ្ទុក​វីរុស​នេះ ខណៈជំងឺ​នេះ​ក៏​កំពុង​បន្ត​ការ​រាតត្បាត​ខ្លាំង។ លោក Tredos បាន​បន្ត​ទៀត​ថា​លោក​មាន​ការ​ព្រួយ​បារម្ភ​ទៅ​លើ​ការ​កើន​ឡើង​នៃ​ចំនួន​អ្នក​ឆ្លង​នៅ​ប្រទេស​មាន​ប្រាក់​ចំណូល​ទាប និង​មធ្យម។

    បន្ថែម​ពី​នេះ​ទៀត លោក Michael Ryan ប្រធាន​ផ្នែក​សង្គ្រោះ​បន្ទាន់​របស់​អង្គការ​សុខភាព​ពិភពលោកបាន​សង្កត់​ធ្ងន់​ថា​គេ​​មិន​ទាន់​រក​ឃើញ​ថា​ថ្នាំ​ប្រឆាំង​ជំងឺ​គ្រុន​ចាញ់ Hydroxychloroquine chloroquine មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ ឬ​បង្ការ​ជំងឺ COVID-19 ទេ។ ថ្នាំ​ទាំង​ទាំង​ពីរ​នេះ​គឺ​កំពុង​ស្ថិត​ក្នុង​ការ​ព្យាបាល​សាកល្បង​ដើម្បី​ដឹង​ថា​តើ​ថ្នាំ​នេះ​មាន​ប្រសិទ្ធភាព​ឬ​យ៉ាង​ណា​ដែល​ការ​ព្យាបាល​សាកល្បង​នេះ​មាន​អ្នក​ជំងឺ ៣ ០០០​នាក់​ចូលរួម​។

    លោក​ក៏​បាន​បន្ត​ទៀត​ថា​អង្គការ​សុខភាព​ពិភពលោក​បាន​ណែនាំ​ឲ្យ​ទុក​ថ្នាំ​ទាំង​ពីរ​នេះ​សម្រាប់​ប្រើ​ក្នុង​ការ​ព្យាបាល​សាកល្បង។ នេះ​អាច​មក​ពី​មន្ត្រី​សុខាភិបាល​ប្រទេស​ប្រេស៊ីល​បាន​ណែនាំ​ឲ្យ​ប្រើប្រាស់​ថ្នាំ​ទាំង​ពីរ​ក្នុង​ការ​ព្យាបាល​អ្នក​ជំងឺ COVID-19 ដែល​មាន​ស្ថានភាព​ស្រាល​ទោះបីជា​មិន​ទាន់​មាន​ភស្តុតាង​គ្រប់គ្រាន់​បញ្ជាក់​ពី​ប្រសិទ្ធភាព​ថ្នាំ​ទាំង​ពីរ​នេះ​ក៏​ដោយ ហើយ​លោក Trump ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ក៏​កំពុង​ប្រើ​ប្រាស់​ថ្នាំ​ hydroxychloroquine ទាំង​ដែល​អ្នក​ជំនាញ​សហរដ្ឋអាមេរិក​បាន​និយាយ​ថា​ថ្នាំ​នេះ​មិន​អាច​ប្រឆាំង​នឹង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ទេ។

    បច្ចុប្បន្ន​ករណី​ឆ្លង​សរុប​មាន​ច្រើន​ជាង៥លាន៨ម៉ឺន​ករណី មាន​អ្នក​ស្លាប់​ជាង ៣២ម៉ឺន​នាក់ និង​អ្នកជាសះស្បើយមានជាង​២លាន​នាក់​។

    អត្ថបទ​ពាក់ព័ន្ធ៖

    ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 21, 2020

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម